អេហ្ស៊ីប ប្រកាសកាន់ទុក្ខ៣ថ្ងៃ​ ក្រោយការវាយប្រហារទៅលើវិហារអិស្លាម ស្លាប់ និងរបួសជាង​៣០០នាក់

ចែករំលែក៖

រដ្ឋាភិបាលប្រទេសអេហ្ស៊ីប​បានប្រកាស​ កាន់ទុក្ខ​៣ថ្ងៃនៅទូទាំងប្រទេស​ក្រោយហេតុការណ៍ វាយប្រហារភេរវកម្មជាទ្រង់ទ្រាយធំ​ទៅលើសាសនិក ដែលកំពុងតែធ្វើពិធីបនស្រន់នៅក្នុង ព្រះវិហារ​អិស្លាមស្ថិតនៅក្នុងខេត្ត​ Sinai ។

សារព័ត៌មាន​ MENA ​បានផ្សាយថា ចំនួនអ្នកស្លាប់​នៅក្នុងការវាយប្រហារទៅលើព្រះវិហា  Al Rawdh ក្នុងតំបន់​ Bir al Abed  មានអ្នកស្លាប់កើនឡើងរហូតដល់ទៅ​ជាង​២៣០នាក់និង ជាង​១២០នាក់រងរបួស។

បណ្តាញទូរទស្សន៍អេហ្ស៊ីបានផ្សាយថា ប្រធានាធិបតី​ Abdel Fattah Al Sisi ​បានកោះប្រជុំមន្ត្រីសន្តិសុខ ចារកិច្ច និងការពារជាតិ ជាបន្ទាន់ក្រោយការវាយប្រហារខាងលើ ។ ជាមួយគ្នានោះរដ្ឋាភិបាលបានប្រកាសកាន់ទុក្ខ​៣ថ្ងៃនៅទូទាំងប្រទេស។

ក្នុងរយៈពេល​៤ឆ្នាំកន្លងមក កម្លាំងសន្តិសុខអេហ្ស៊ីប បានជម្រុញការអនុវត្តសង្គ្រាមប្រឆាំងក្រុមភេរវកម្ម ពេសេសនៅតំបន់ភាគខាងជើង ខេត្ត​ Sinai ​ជាកន្លែង ដែលមានទាហានរាប់រយនាក់រងការវាយប្រហារពីក្រុមភេរវកម្ម​ IS នៅទីនោះ។ក្រៅពីនេះក្រុមភេរវកម្ម ក៏បានបើកការវាយប្រហារទៅលើព្រះវិហារ​គ្រឹស្ត្រសាសនា នឹងក្រុមអ្នកធ្វើព្យុហយាត្រាផងដែរ។

កាលពីថ្ងៃទី​២៤ខែវិច្ឆិកា ប្រធានគណប្រតិភូអឺរ៉ុប នៅអេហ្ស៊ីប​លោក​ Ivan Surkos ​បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារភេរវកម្ម​ទៅលើ ពលរដ្ឋស្លូតត្រងចូលរួមនៅក្នុងពីធីសាសនា នៅព្រះវិហារ Rawdah ។

នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ កងទ័ពនៃប្រទេសអេហ្ស៊ីប បានប្រើប្រាស់យន្តហោះ ដើម្បីបំផ្លាញ ចោលនូវរថយន្តដែល ត្រូវបានក្រុមឧទាម ប្រើប្រាស់សម្រាប់ការ វាយប្រហារ នៅវិហារអ៊ីស្លាម Al-Rawda ស្ថិតនៅទីក្រុង Bir al-Abed។

សូមរំលឹកថា កាលពីថ្ងៃទី២៤ខែវិច្ឆិកាក្រុមឧទ្ទាម បានវាយប្រហារដោយការបំផ្ទុះ គ្រាប់បែកផង និងបាញ់ប្រហារផងទៅ លើវិហារឥស្លាមមួយ កន្លែងនៅភាគខាងជើងខេត្ត ស៊ីនណៃ របស់អេហ្ស៊ីបបណ្ដាលឲ្យមានមនុស្សស្លាប់ ២៣៥នាក់និងរងរបួសជា ច្រើននាក់ផ្សេងទៀត៕ ម៉េវ សាធី 

...

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2017-11-24 13:05:13Z | http://piczard.com | http://codecarvings.com ÿh
ÿiÿjÿj
ÿm


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print