ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧បានចេញសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖
១. គណបក្សប្រជាជនកម្ពុជា សូមបដិសេធចំពោះសេចក្តីថ្លែងការណ៍ ចុះនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២៩១៧ របស់គណបក្សក្រៅច្បាប់ (អតីតគណបក្សសង្គ្រោះជាតិ) ដែលត្រូវបានរំលាយសាលដីកាតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
២. គណបក្សប្រជាជនកម្ពុជា គោរពតាមសេចក្តីសម្រចរបស់សាលដីកាតុលាការកំពូល និងសូមគាំទ្រអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តយ៉ាងម៉ឹងម៉ាត់ និងពេញលេញនូវសាលដីកាតុលាការកំពូល ។
៣. គណបក្សប្រជាជនកម្ពុជា ធ្វើការថ្កោលទោស ចំពោះជនទាំងឡាយណាដែលព្យាយាមយកសេចក្តីសុខប្រជាពលរដ្ឋជាចំណាប់ខ្មាំង តាមរយៈការកៀងគរបរទេសអោយដាក់ទណ្ឌកម្មលើប្រទេសរបស់ខ្លួន ដើម្បីបម្រើមហិច្ឆិតានយោបាយរបស់ខ្លួន ។
៤. គណបក្សប្រជាជនកម្ពុជា គោរពនូវរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជាស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព ការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ៕
សូមអានសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនទាំងស្រុងដូចខាងក្រោម៖