ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង៩ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ លោក ចាន់ ឌុល អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកមេមត់បានឃាត់ខ្លួនបុរសវ័យ៤៩ឆ្នាំម្នាក់ ពីបទរំលោភសេពសន្ថវ: លើនារីម្នាក់មានសតិមិនគ្រប់ តាមបណ្តឹងឈ្មោះ ញឹម ផាត់ ដែលជាបងប្រុសនារីរងគ្រោះ ថាបានប្រព្រឹត្តនៅចំណុចព្រៃស្បាតខាងកើតភូមិ រហូតបានសម្រេច ។
លោកអធិការបានឱ្យដឹងថា នារីរងគ្រោះឈ្មោះ ញ.គ្រ អាយុ៤៣ឆ្នាំ ជាតិខ្មែរ មានសតិមិនគ្រប់ ។ ចំណែកជនសង្ស័យឈ្មោះ ថៃ ស្វិត ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិ ខ្មែរ រស់នៅភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតបានសម្រេច ។
លោកអធិការបញ្ជាក់ថា តាមបណ្តឹងពីបងប្រុសនារីរងគ្រោះបានរៀបរាប់ឱ្យដឹងថា ខណៈពេលកំពុងធ្វើសកម្មភាព រំលោភសេពសន្ថវៈមកលើប្អូនស្រីរបស់គាត់នោះ ត្រូវបានក្មេងតូចៗជាច្រើននាក់ឃើញ ហើយក៏រត់មកស្រែកហៅខ្ញុំឲ្យទៅជួយប្អូនស្រីរបស់ខ្លួន។ គ្រាន់ឮបែបនោះភ្លាមក៏ស្លុតស្មារតី ហើយក៏បាននាំបងប្អូនអ្នកជិតខាងឲ្យជួយព័ន្ធចាប់ខ្លួនជនសង្ស័យបាននៅចំណុចខាងលើនោះបានតែម្តង ។
បច្ចុប្បន្នឈ្មោះ ថៃ ស្វិត ត្រូវបានកម្លាំងនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ កាត់ទោសតាមនីតិវិធី៕វណ្ណៈ