អាជីវកម្មបូមខ្សាច់គ្រួសពីបាទទន្លេមេគង្គខេត្តក្រចេះកំពុងធ្វើសកម្មភាពទាំងអ្នកមានអាញ្ញាបណ្ណ័និងអ្នកគ្មានអាជ្ញាបណ្ណ័

ចែករំលែក៖

ខេត្តក្រចេះ៖ ទីតាំងសិប្បកម្មបូមខ្សាច់គ្រួសពីបាទទន្លេមេគង្គ ឡើងមកលើគោកក្នុងខេត្តក្រចេះជាច្រើនកន្លែង គឺកំពុងតែធ្វើសកម្មភាពបូម យ៉ាងអនាធិបតេយ្យ​ ពោលគឺអ្នកដែលគ្មានអាជ្ញាបណ្ណ័ គឺកំពុងតែធ្វើសកម្មភាពបូមលាយលំគ្នា ជាមួយអ្នកដែលមានអាជ្ញាបណ្ណ័ ។ចំណែកអាជ្ញាធរនៃមន្ទីរជំនាញ បានអះអាងថា លោកនិងហៅអ្នកដែលគ្មានអាជ្ញាបណ្ណ័ឱ្យចូលខាង និងផ្អាកសកម្មភាពជាបណ្តោះអាសន្ន តែបើអ្នកទាំងនោះមិនទៅធ្វើច្បាប់ទេ ពួកគេអាចទិញខ្សាច់គ្រួសបន្ត ពីអ្នកដែលមានច្បាប់បាន។

ទីតាំងបូមខ្សាច់គ្រួស ពីបាទទន្លេមេគង្គនៅទល់មុខនិងទីរួមខេត្តក្រចេះ គឺមានចំនួន៩កន្លែង ក្នុងនោះអ្នកដែលមានអាជ្ញាបណ្ណ័ធ្វើជីវកម្ម ចេញពីក្រសួងរ៉ែនិងថាមពល មាន៣កន្លែង ចំណែកអ្នកដែលមានច្បាប់សិប្បកម្មខ្នាតតូច ដែលចេញដោយមន្ទីររ៉ែនិងថាមពលខេត្តមានចំនួន៤កន្លែង និង២កន្លែងទៀត ដែលកំពុងតែធ្វើសកម្មភាពបូមលាយលំជាមួយអ្នកដែលមានច្បាប់ត្រឹមត្រូវ គឺមាន២កន្លែង។

ម្ចាស់អាជីវកម្មដែលមានអាជ្ញាបណ្ណ័បូមខ្សាច់គ្រួសចេញពីក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា ម្ចាស់អាជីវកម្មបូមខ្សាច់គ្រួសទាំង២កន្លែងដែលមិនមានច្បាប់ទម្លាប់នោះ ទី១ឈ្មោះ ពី សាមិត្រ និង២ ឈ្មោះ ហៃ សុខហួរ ហើយពួកគាត់បានទាមទារឱ្យអាជ្ញាធរ ចុះពិនិត្យសកម្មភាពទីតាំងទាំង២នេះ ព្រោះសព្វថ្ងៃនេះ ទីតាំងទាំង២កន្លែងនេះ គឺកំពុងបូមខ្សាច់គ្រួសលាយលំជាមួយពួកគាត់។មិនតែប៉ុណ្ណោះពួកគាត់បានស្នើរឱ្យអាជ្ញាធរ ចុះវាស់និងកំណត់ទីតាំងឱ្យបានច្បាស់លាស់ និងត្រួតពិនិត្យលើសំភារៈមធ្យោបាយបូមទៅតាមច្បាប់សម្រាប់សិប្បកម្មខ្នាតតូចដែលចេញពីមន្ទីរជំនាញខេត្ត។

ប្រធានការិយាល័យធន់ធានរ៉ែ នៃមន្ទីររ៉ែនិងថាមពលខេត្ត លោក រត្ន័ តុលា បានឱ្យដឹងតាមទួរសព្ទ័ នៅថ្ងៃទី៦ ខែកក្កដានេះថាលោកនិងចុះទៅផ្អាកការធ្វើអាជីវកម្មមូមខ្សាច់គ្រួសដែលមិនមានច្បាប់ ហើយ ឱ្យពួកគេចូលខាងដើម្បីផ្អាកសកម្មភាពជាបណ្តោះអាសន្នដើម្បីឱ្យអ្នកទាំងនោះទៅធ្វើច្បាប់ តែបើអ្នកទាំងនោះមិនទៅធ្វើច្បាប់ទេពួកគេអាចទិញខ្សាច់គ្រួសបន្តពីអ្នកដែលមានច្បាប់បាន។

លោកបានបន្តថា ចំណែកការចុះកំណត់គោលដៅ គឺខាងកម្លាំងចម្រុះនៃមន្ទីររ៉ែនិងថាមពល បានចុះទៅសិក្សានិងវាស់វែង ដើម្បីចែកទីតាំងបូមខ្សាច់គ្រួសនៅក្នុងផែនទីដែលអាជ្ញាធរបានកំណត់ ដើម្បីជៀសវាង ការបូមខ្សាច់គ្រួសនៅកន្លែងផ្សេង ដែលអាចនាឱ្យប៉ះពាល់ដល់បរិដ្ថាន ហើយមិនយូរទេគឺអាជ្ញាធរនិងចុះទៅបោះពោងសំគាល់ដើម្បីកំណត់ទីតាំង។

ចំណែកពលរដ្ឋដែលមានលំនៅដ្ឋាន នៅជាប់និងមាត់ទន្លេមេគង្គខេត្តក្រចេះ ក៏បានសម្តែងការព្រួយបារម្ម ពីការបាក់ច្រាំងទន្លេដោយសារការបូកខ្សាច់គ្រួសនេះ បើសិនជាអាជ្ញាធរមិនបានសិក្សាឱ្យបានច្បាស់លាស់ កន្លងទៅមិនយូរប៉ុន្មាននេះនៅតំបន់តាមដងទន្លេមេគង្គក្នុងស្រុកចិត្របុរី មានការបាក់ច្រាំងទន្លេអស់រាប់រយម៉ត្រ ហើយពលរដ្ឋនៅតំបន់នោះបានអះអាងថា​ ការបាក់ច្រាំងទន្លេនេះ គឺដោយ​សារមកពីការបូមខ្សាច់ក្រួស ពីបាទទន្លេឡើងមកលើគោក។ដោយហេតុនេះហើយទើបខាងក្រសួងរ៉ែនិងថាមពលធ្វើការហាមឃាត់ម្ចាស់អាជីវកម្មបូមខ្សាច់គ្រួសក្នុងទន្លេហើយតម្រូវឱ្យម្ចាស់អាជីវកម្មទាំងនោះទៅធ្វើអាជ្ញាបណ្ណ័នៅក្រសួងនិងមានគណៈកម្មការចម្រុះជាអ្នកកំណត់ទីតាំងដើម្បីឱ្យម្ចាស់អាជីវកម្មបូមខ្សាច់ពីបាទទន្លេឡើងមកលើគោក៕កោះទ្រុង

IMG_5959

IMG_5960

IMG_5961

...

IMG_5958

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print