អ្នកបើករថយន្តដឹកស្រាបៀរអង្គរជក់គ្រឿងញៀនបុករថយន្តឡិចស៊ីសស្លាប់ភរិយាលោក ស ងួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តសណ្តោងរ៉ឺមក ដឹកស្រាបៀរអង្គរដែលបានបុកជាមួយរថយន្តបុគ្គលិកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់និងរបួសធ្ងន់៤នាក់ត្រូវបានសមត្ថកិច្ចរកឃេីញជាប់ពាក់ ព័ន្ធការប្រេីប្រាស់គ្រឿងញៀន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតមានឡេីងកាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចផ្លូវកោងចំណោតជ្រោះលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ លេខ១០១-១០២ ក្នុងភូមិទី៦ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោកឧត្តមសេនីយ៍ទោ ទូច លីន មេ បញ្ជារងបញ្ជាការដ្ឋានការពារកោះឆ្នេរទទួលទិសផ្លូវជាតិលេខ៤ឈរជេីងត្រង់ចំណុចជ្រោះលោកយាយម៉ៅពេជ្រនិលបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AE-9018 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងទិសដៅពីខេត្តព្រះសីហនុមកភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុបាន បុកជារថយន្តដឹកស្រាបៀរអង្គរម៉ាកនីសាន់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-6318 បើកបរដោយបុរសម្នាក់មិនស្គាល់ អត្តសញ្ញាណបានរត់គេចខ្លួនបាត់ដោយធ្វេីដំណេីរក្នុងទិសដៅបញ្រ្ចាសទិសគ្នា ។
រថយន្តទាំង២គ្រឿងពេលបុកគ្នាហើយក៏ជ្រុលចង្កូតទៅបុកតូបលក់ដូរដែលនៅខាងជើងផ្លូវបន្តទៀតដោយមានម្ចាស់តូបឈ្មោះញ៉ឹក ចន្ធី ភេទស្រី អាយុ៣៤ឆ្នាំ និង ឈ្មោះញ៉ឹក ចន្ធា ភេទស្រី អាយុ២៨ឆ្នាំ ជា បងប្អូនបង្កើត រស់នៅភូមិទី៦ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺរងរបួស ធ្ងន់ទាំង២នាក់ ។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹង ថា អ្នកបេីកបររថយន្តឡិចស៊ីសRX300 មានឈ្មោះ ស ងួន អគ្គនាយករង និងជាអ្នក អត្ថាធិប្បាយនៅស្ថានីយទូរទស្សន៍កងយោធពលខេរមភូមិន្ទប៉ុស្តិ៍លេខ៥ដឹកក្រុមគ្រួសារមកពីកម្សាន្តឆ្នេរសមុទ្រខេត្តព្រះ សីហនុ។ ប្រភពបានបន្តថា ក្នុងហេតុ ការណ៍នេះបណ្តាលឱ្យស្រ្តីម្នាក់ឈ្មោះ បទុម សូហ្វុីយ៉ា អាយុ៤៦ឆ្នាំ ត្រូវជាប្រពន្ធលោក ស ងួន បានទទួលមរណភាពដោយកៀប ជាប់ក្នុងរថយន្ត និងកូនស្រីឈ្មោះ ស នេសា អាយុ១២ឆ្នាំ រងរបួសធ្ងន់។ ក្រោយពេល កេីតហេតុជនរងគ្រោះដែលរងរបួសត្រូវ បានដឹកបញ្ជូនភ្លាមៗទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ ទូច លីន បាន បញ្ជាក់ថា នៅក្នុងថយន្តដឹកស្រាបៀរអង្គរ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចរកឃេីញមានថ្នាំញៀននិងសម្ភារសម្រាប់ប្រេីប្រាស់មួយចំនួនដែលអាចបញ្ជាក់យ៉ាង ច្បាស់ថា អ្នកបេីកបររថយន្តនេះបានប្រេី ប្រាស់គ្រឿងញៀន ព្រមទាំងបំពានច្បាប់ ចរាចរណ៍ផ្លូវគោកតែម្តង ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងក្រោយពីសមត្ថកិច្ចវាស់វែងរួចរាល់បានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកភ្នំស្រួចដេីម្បីដោះស្រាយនិងកសាងសំណុំរឿងតាមច្បាប់។ចំណែកសពប្រគល់ជួនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីហេីយជនរងគ្រោះរបួសធ្ងន់ និងស្រាលកំពុងសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ៕

សេនាស័ក្តិ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print