នគរបាលខេត្តកំពង់ចាម​ ដាក់កុងត្រូលពិនិត្យជាតិអាល់កុល​ រកឃើញអ្នកផ្ទុកសារធាតុញៀនពីរនាក់​ និងបន្តឃាត់មុ​ខ​សញ្ញាម្នាក់ទៀត​ ចាប់យកថ្នាំញៀនបាន៤៧កញ្ចប់

ចែករំលែក៖

ខេត្ត​កំពង់​ចាម​ ៖​ កាលពី​យប់​​ថ្ងៃ​ទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងនគរបាលចរាចរណ៍ខេត្ត ក្នុងប្រតិបត្តិ​ ការចុះត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ និងធ្វើតេស្តស្វែងរកសារធាតុញៀន នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើតេស្តស្វែងរក​ សារធាតុញៀនលើជនសង្ស័យ២នាក់​ ជាលទ្ធ​ផលឃើញថា​ អ្នក​ទាំង២មានផ្ទុកសារធាតុញៀន​តាមរយៈ​ការពិនិត្យទឹក​ នោម​ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែលរងការចាប់ខ្លួន
១-ឈ្មោះ ឃាង ឡៃ ហៅ ស្ម៉ី ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ​ និង២-ឈ្មោះ ស៊ាង រ៉ាវិន ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ អ្នកទាំងពីរមានទីលំនៅភូមិអូរកន្តោល ឃុំព្រែក​ក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។​ ជាលទ្ធផលនៃការធ្វើតេស្តទឹកម៉ូត​ បញ្ជាក់ថាអ្នកទាំង២​នាក់​ មានវិជ្ជមាន (មានសារធាតុញៀនក្នុងទឹកនោម) ។

​សមត្ថកិច្ចបានបន្តថា​ បន្ទាប់ពី​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​២នាក់​ នេះហើយ​ កម្លាំងបានបន្តធ្វើការស្រាវជ្រាវ រហូតដល់វេលា​ម៉ោង២១និង៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញការិយា​ល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកងមាស និងកំពង់សៀម​ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឆន សុជាតិ ភេទស្រី អាយុ២១ឆ្នាំ ជាតិខ្មែរ​ នៅភូមិអូរកន្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។​ ចាប់យកវត្ថុតាង​ ម្សៅក្រាមពណ៌ស​ សង្ស័យថ្នាំញៀនចំនួន៤៧កញ្ចប់តូច។

បច្ចុប្បន្ន​ ជនសង្ស័យ​ និងវត្ថុតាងខាងលើ​ កម្លាំងជំនាញ​កសាង​សំណុំរឿងបញ្ជូនបន្តចាត់ការតាមនីតិវិធី​ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print