រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្ស៊ីមបាវេ លោក Ignatius Chombo កាលពីថ្ងៃទី ២៧ខែវិច្ឆិកា ត្រូវបាន ឃុំខ្លួនពីបទ ពុករលួយ និងបទល្មើសជាច្រើនទៀតពាក់ព័ន្ធនិងអំពើពុករលួយ តាំងពី២ទស្សវតន៍កន្លងមក។
ការឃុំខ្លួនរបស់លោករហូតដល់ ពេលតុលាការកាត់ទោស នៅថ្ងៃទី៨ខែធ្នូ ឆ្នាំ២០១៧។
លោក Chombo អ្នកដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទពុករលួយ ក្នុងនោះ មានចេតនា បន្លំនៅក្នុងធានាគាជាតិ ហើយត្រូវបានចាប់ខ្លួន ក្រោយពេលដែលកម្លាំងទាហាន ហ្សីមបាវេ គ្រប់គ្រង ។ កម្លាំងយោធាហ្ស៊ីមបាវេ បានចាត់ទុកសកម្មភាពយោធាខាងលើជាយុទ្ធនាការ« Operation Restore Legacy»មានន័យថា លុបបំបាត់ក្រុមពុករលួយ នៅជុំវិញអតីតប្រធានាធិបតីរ៉ូប៊ឺត មូហ្គាបេ។
មេធាវីរបស់លោក Chombo លោក Lovemore Madhuku បានបញ្ជាក់ថា៖ និងបន្តប្តឹងតវាទៅកាន់តុលាការកំពូល នៅថ្ងៃទី២៨ខែវិច្ឆិកានេះ។ លោក Chambo គឺជាសមាជិករបស់ក្រុមអ្នកនយោបាយ មានទ្រព្យសម្បត្តិច្រើនបំផុតទាំង៤០ G40 មានទំនាក់ទំនងជិតស្និតជាមួយប្រធានាធិបតី មូហ្គាបេ ។
ក្រៅពីនេះ នៅមានមន្ត្រីជាន់ខ្ពស់ ពីរនាក់ផ្សេងទៀតរបស់គណបក្សកាន់អំណាច ZANU-PF គឺលោក Kudzanai Chipanga និង Innocent Hamandishe ក៏ជាសមាជិក G40នៅក្នុងប្រទេសនេះត្រូវបានចាប់ឃុំខ្លួនរងចាំកាត់ទោសផងដែរ។
សកម្មភាពខាងលើ ទទួលបានការគាំទ្រយ៉ាងខ្លាំងពី មហាជន ហ្ស៊ីមបាវេ ។ជាមួយគ្នានោះពលរដ្ឋ ក៏បានគាំត្រ ដល់ ប្រធានាធិបតីថ្មី Mnangagwa គ្រប់គ្រងដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការរីកចំរើន។
នៅពេលនេះដែរ លោក Emmerson Mnangagwa បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស៊ីមបាវ៉េ ជាផ្លូវការហើយ ។ ការឡើងកាន់តំណែងរបស់លោក Mangagwa នាពេលនេះ ត្រូវបានគេចាត់ទុកថា ជាការបិទទំព័រប្រវត្តិសាស្ត្ររបស់លោក រ៉ូប៊ឺត មូហ្គាបេ ដែលបានលាលែងចេញពីតំណែងកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ដោយមានការដាក់គំនាបពីក្រុមយោធា និងគណបក្សរបស់លោក។ យ៉ាងណាក៏ដោយ លោក Emmerson Mnangagwa ត្រូវបានកាសែតរដ្ឋស្រង់សម្ដីថា បានសន្យាធានាសន្តិសុខនិងសុខុមាលភាពជាអតិបរមាសម្រាប់លោក មូហ្គាបេ និងគ្រួសារ ក្នុងនាមជាពលរដ្ឋស៊ីមបាវ៉េ។
ពិធីស្បថចូលកាន់តំណែងរបស់ លោក Emmerson Mnangagwa បានរៀបចំធ្វើនៅពហុកីឡដ្ឋានជាតិ នៅជាយទីក្រុងហារ៉ារ៉េ ដោយមានការចូលរួមអបអរពីសំណាក់ប្រជាពលរដ្ឋស៊ីមបាវ៉េយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះ លោក Emmerson Mnangagwa ក្នុងវ័យ៧៥ឆ្នាំ បានស្បថថា លោកនឹងស្មោះត្រង់នឹងស៊ីមបាវ៉េ ហើយគោរព គាំទ្រ និងការពាររដ្ឋធម្មនុញ្ញព្រមទាំងច្បាប់ដទៃទៀតរបស់ស៊ីមបាវ៉េ។
គួររំឭកឡើងវិញបន្តិចថា ការឡើងកាន់តំណែងជាប្រធានាធិបតីស៊ីមបាវ៉េ របស់លោក Mnangagwa នាពេលនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលលោក រ៉ូប៊ឺត មូហ្គាបេ លាលែងពីតំណែង។ មែនទែនទៅ លោក មូហ្គាបេ ដែលស្ថិតក្នុងស្ថានភាពសុខភាពទន់ខ្សោយ មានបំណងចង់ឲ្យភរិយារបស់លោកស្នងតំណែងជាប្រធានាធិបតីស៊ីមបាវ៉េ។ ប៉ុន្តែបំណងនេះមិនបានសម្រេច ដោយសារតែការដាក់គំនាបពីក្រុមយោធានិងគណបក្សរបស់លោក៕
ដោយ៖ មែវ សាធី