អ្នកទេសចរណ៍រាប់ពាន់នាក់ជាប់គាំងដោយសារភ្នំភ្លើងនៅបាលីផ្ទុះ

ចែករំលែក៖

អ្នកទេសចរណ៍យ៉ាងហោចណាស់៥៩ពាន់នាក់ កំពុងជាប់គាំងនៅលើកោះបាលីប្រទេសឥណ្ឌូនេស៊ី ក្នុងពេលដែលភ្នុំភ្លើងកំពុងតែផ្ទុះខ្លាំងបំផុត។

សារព័ត៌មាន Jakarta Post កាលពីថ្ងៃទី២៨ ខែវិច្ឆិកាបានផ្សាយថា មន្ត្រីគ្រប់គ្រោងគ្រោះអាសន្ន ឥណ្ឌូនេស៊ីបានបង្កើនកម្រិតប្រកាសអាសន្នក្នុងពេលដែលភ្នំភ្លើង Agung នៅលើកោះបាលី ក្នុងរម្មណីយដ្ឋានដ៏ល្បី ផ្ទុះយ៉ាងខ្លាំង ហើយបានបង្កើនការជម្លៀសដល់ពលរដ្ឋទៅកាន់តំនប់មានសុវត្ថិភាព។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ពលរដ្ឋជាង៤មុឺននាក់ដែលរស់នៅជិតជើងភ្នំភ្លើងខាងលើ ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព និងជាង១សែននាក់ទៀត ត្រូវចាកចេញពីផ្ទះទៅកាន់ជំរុំបណ្តោះអាសន្ន ក្រោយពេលមន្ត្រីគ្រប់គ្រងគ្រោះអាសន្នបានបង្កើតរយៈចម្ងាយ១០គីឡូម៉ែត្រ ជុំវិញបរិវេណភ្នំភ្លើង។

ចំពោះស្ថានភាពខាងលើ អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai នៅលើកោះបាលីត្រូវបង្ខំចិត្តផ្អាកដំណើរការក្នុងរយៈពេល២៤ម៉ោង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ធ្វើឲ្យជើងហោះហើរ ៤៤៥ជើង ត្រូវលុបចោល អ្នកដំណើរជាង៥៩ពាន់នាក់ រងផល់ប៉ះពាល់។ តាមការបញ្ជាក់របស់មន្ត្រីអាកាសយានដ្ឋានខាងលើបានឲ្យដឹងថា ការបិទទ្វារអាកាសយានដ្ឋានអាចនឹងបន្ត នៅពេលដែលផ្សែងផេះគ្របដណ្តប់ពេញផ្ទៃអាកាស។

គណៈគ្រប់គ្រងអាកាសយានដ្ឋានបានឲ្យដឹងថា ពេលនេះបានព្យាយាមដឹកអ្នកដំណើរតាមរថយន្តទៅកាន់កំពុងផែ ដើម្បីបន្តដំណើរតាមផ្លូវទឹកទៅកាន់គោលដៅ។ ប៉ុន្តែនៅមានពលរដ្ឋរាប់ពាន់នាក់ជាប់គាំងនៅលើកោះបាលីនៅឡើយ។

NKD-36x6_outline

លោក Carlo Oben ជនជាតិអាមេរិក ដែលជាប់គាំងនៅលើកោះបាលីបានឲ្យដឹងថា «យើងបានមកកម្សាន្តនៅលើកោះបាលីរយៈពេល៣ថ្ងៃ ហើយក៏បានត្រៀមលក្ខណៈនឹងចាកចេញទៅវិញ ស្រាប់តែជើងហោះហើរត្រូវលុបចោល បិទទ្វារមិនកំណត់ពេលវេលាបើកវិញ។ ជាមួយគ្នានេះ សមាគមន៍ ភោជនីយដ្ឋាន និងសណ្ឋាគារនៅលើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចមិនយកប្រាក់ សម្រាប់ការស្នាក់នៅហូបចុក ក្នុងរយៈពេលមួយថ្ងៃ សម្រាប់ភ្ញៀវដែលជាប់គាំនៅទីនោះ។

ចំណែកសារព័ត៌មាន The Guardian បានផ្សាយថា ភ្នំភ្លើង Agung នៅលើកោះបាលី បានកម្រើកខ្លួនរយៈពេល២ខែរួមមកហើយ មុនពេលផ្ទុះ។ ភ្នុំភ្លើងខាងលើ មានកំម្ពស់៣ពាន់ម៉ែត្រ ស្ថិតនៅចម្ងាយពីរម្មណីដ្ឋានទេសចរណ៍ Kuta ប្រមាណ៧៥គីឡូម៉ែត្រ ។

ភ្នំភ្លើងនេះ ធ្លាប់ប្រូសកម្អែរកាលពីឆ្នាំ១៩៦៣ បានសមា្លប់មនុស្សរហូតដល់ ជាង១ពាន់នាក់ ហើយភូមិស្រុកជាច្រើនត្រូវបានកម្អែភ្នំភ្លើងគ្របដណ្តប់។ ការផ្ទុះនៅឆ្នាំ២០១៧នេះ មិនមានការខូចខាតច្រើន និងប៉ះពាល់ដល់អាយុជីវិតនោះឡើយ ដោយសារតែបានបង្កាទាន់ពេលវេលា៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print