ភ្នំពេញ: បុរសម្នាក់ខឹងប្រពន្ធស្ដីបន្ទោសខ្លាំងពេកសម្រេចចិត្ដយកតា័ងតោអារកប្រពន្ធខ្លួនឯងបណ្ដាលអោយរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧និង ៣០ នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវ២៧១ ជិតផ្សារដើមពោធិ៍ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសប្ដីមានឈ្មោះ រី ភារៈ អាយុ៣៨ ឆ្នាំមុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅ ភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ចំណែកស្ដ្រីរងគ្រោះមានឈ្មោះ ញ៉ាញ ស្រីម៊ំ អាយុប្រហែល ៤០ ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុបុរសជាប្ដីបានដើរមកពីផឹកស្រាជាមួយមិត្ដភ័ក្ររួចបានមកហៅប្រពន្ធទៅផ្ទះស្រាប់ តែប្រពន្ធបាននិយាយថា ក៊ំចេះដឹងរឿងអាញ ពេលក៏មានទំនាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំងឈានដល់ប្ដីទាញកាំបិតតាំងតោមកអាកប្រពន្ធបណ្ដាលអោយរងរបួសធ្ងន់ ភ្លាមៗនោះបុរសជាប្ដីបាននាំប្រពន្ធជាស្ដ្រីរងគ្រោះមកមន្ទីរពេទ្យភ្លាមៗតែម្ដង ។
បុរសជាប្ដីបានសារភាពថា ខ្លួនពិតជាយកកាំបិតតាំងតោអា.កប្រពន្ធខ្លួនពិតប្រាកដមែន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុរួចឃាត់ខ្លួនបុរសជាប្ដីមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ធមានជ័យចាត់ការបន្ដតាម ច្បាប់ ៕
ភារ៉ា