នាយ ចឺម សម្រេច​ចេញ​ពី​ក្រុមកំប្លែង CTN ក្រោយ​ផ្ទុះ​ជម្លោះ​​នឹង​ ពាក់មី

ចែករំលែក៖

ភ្នំពេញ ៖ មានដំណឹងដ៏រសើបមួយលេចចេញពីក្រុមកំប្លែង នាយ ពាក់ មី គឺទំនាស់ពាក្យសម្តីរវាងនាយចឺម និងពាក់មី រហូត នាយចឺមសម្រេចចិត្តចាកចេញពីក្រុមកំប្លែងមួយនេះផងដែរ។

ប្រភពស្និទ្ធិនឹងនាងចឺមបានទម្លាយថាតារា​កំប្លែង និង​ជា​តារា​ចម្រៀង​កំពុង​ឡើង​កូដ​នាយ ចឺម បាន​សម្រេចចិត្ត​លា​ឈប់​ពី​ក្រុម​កំប្លែង CTN ជា​ផ្លូវកាល​ពីថ្មីៗនេះ ដែល ការ​ចាក​ចេញ​ត្រូវ​គេ​អះអាង​ថា តារា​កំប្លែង​វ័យ​ក្មេង​រូប​នេះ មាន​បញ្ហា​ផ្ទៃ​ក្នុង​ជា​មួយ​នាយ ពាក់​មី ។ប្រភព​ ​អះអាង​ថា​​នាយ បាន​ប៉ះពាក្យ​សម្ដី​គ្នា​ជា​យូរ​មក​ហើយ​ ជា​មួយ​នាយ ពាក់​មី ខណៈ​នាយ​ជា​តារា​វ័យ​ក្មេង​ តែ​អាច​មាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់​រហ័ស ទាំង​ចម្រៀង ​សម្ដែង និង​កំប្លែង។ ប្រភព​បន្ត​ថានាយ ចឺម បង្ហាញ​ក្ដី​សោកសង្រេង និង​ស្ដាយ​ជា​ខ្លាំង​សម្រាប់​ការ​ចាកចេញ​ពី​ក្រុម​ CTN នា​ពេល​នេះ ដោយ​មិន​ដឹង​ពេល​ណា​អាច​ត្រឡប់វិញ​ទេ។

នាយ ចឺម និងពាក់មី នៅមិនទាន់ស្វែងរកការបញ្ជាក់បាននៅឡើយទេប៉ុន្តែ​ទោះជាយ៉ាង​ណា​ក៏​ដោយលោក សុវណ្ណ រិទ្ធី ហៅ​លោកតា វ៉ិចទ័រ បាន​ច្រាន​ចោល​ចំពោះដំណឹង​នេះ ដោយ​លើក​ឡើង​ថា គ្មាន​បញ្ហាផ្ទៃ​ក្នុង​នោះ​ទេ​​ សម្រាប់​ការ​ចាកចេញ​របស់ ​នាយ ចឺម​ នា​ពេល​នេះ។លោក​បាន​បញ្ជាក់​ថា៖ ”ឥឡូវ​គាត់​កំពុង​ឡើង​កូដ​ខ្លាំង ផ្នែក​ចម្រៀង​បែប​យុវវ័យ អីចឹង​គាត់​មិន​អាច​មក​ឡប់ឡែ ឆ្កួតៗ​ដូច​ពេល​​មុន​បាន​ទេ ព្រោះ​អាចធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាប្រិយភាព​គាត់។ ម្យ់ាង​ទៀតគាត់​ក៏​គ្មាន​ពេល​គ្រប់​គ្មាន ​សម្រាប់​ក្រុម​យើង​ទៀត អីចឹង​ហើយ​ទើប​គាត់​សម្រេចចិត្ត​ឈប់”។

លោក​ថា វ៉ិចទ័រ បន្ត​ថា​ការ​សម្រេចចិត្ត​ចាកចេញ​ពី​ក្រុម​របស់​ នាយ ចឺម អាច​មាន​រយៈ​ពេល​យូរ ឬ​ក៏​មិន​អា​ត្រឡប់​ចូល​ក្រុម​វិញ ដែល​លោក​មិន​អាច​ស្មាន​ដឹង។ ម្យ៉ាង​វិញ​ទៀត ​ពាក់ព័ន្ធ​នឹង​ការ​​លើក​ឡើង​របស់​ទស្សនិកជន​ថា តារា​កំប្លែង​មាន​ប្រភព​ពី​ខេត្ត​កំពង់ស្ពឺ​នេះ មាន​ជម្លោះ​ផ្ទៃ​ក្នុង​ជា​មួយ​ ​នាយ ពាក់មី គឺ​ជា​រឿង​មិន​នោះ​ទេ។

គួរបញ្ជាក់ដែរថាតារា​កំប្លែង ​នាយ ចឺម កំពុង​តែ​ទទួល​ការ​គាំទ្រ​ជា​ច្រើន​​ពី​ទស្សនិកជន​ នា​ពេល​បច្ចុប្បន្ន។ បទ​ចម្រៀង​របស់​នាយ ជា​ច្រើន​បទ​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ពី​យុវវ័យ ក្នុង​ផលិតកម្ម សាន់ដេ ដូច​ជា​បទ ”ខាន​ជួប​គ្នា​យូរអូន​មា​កូនបាត់” ជា​ដើម។ តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ មាន​មហិច្ចតា​ចង់​ក្លាយ​ចា​គ្រាប់​ពេជ្រ​ថ្មី​ ​របស់ សាន់​ដេ ទៀត​ផង ក្រោយ​វត្តមាន​ ខេមរៈ សិរីមន្ត ចេញ​ទៅ ហង្ស​មាសកាលពីថ្មីៗនេះ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print