ម៉េង កែវ​ពេជ្ជ​តា ប្រកាសទំ​នា​ស់ជា​មួ​យច​ន ច័ន្ទ​លក្ខិ​ណា

ចែករំលែក៖

​ភ្នំពេញ៖ បន្ទាប់ពីស្ង​ប់​ស្ងាត់​រឿ​ងរ៉ា​វ​ជ​​ម្លោះ​ជា​ពាក្យ​ស​ម្តីរ​វាង​អ្នក​សិល្បៈ​ដូច​គ្នាមួ​យ​រយៈ​ក​ន្លង​មក​ ស្រា​ប់តែ​ពេ​ល​នេះគេ​បាន​ឃើ​ញ​សា​រទ​ម្លាយ សារព្រមានធ្ងន់ៗរបស់ម៉េង កែវពេ​ជ្ជ​តាទៅ​កាន់​ ប្រធានស​មា​កគ​ម​សិល្ប​ករ​ខ្មែរ អ្នក​នាង​ច​ន ច័ន្ទ​លក្ខិ​ណា។
​តាម​រយៈ​សារដ៏​វែង​អន្លាយប្រ​កបដោ​យឃ្លោ​ងឃ្លាររំ​លេចពាក្យ​ជា​ច្រើនហូរ​ហែរ បង្ហោះ​នៅលើគណនីយប​​ណ្តាញ​​ទំនា​ក់​ទំន​​ងស​ង្គម Facebook អ្នក​នាង ម៉េង កែវពេជ្រតាអំពីមូល​ហេតុនៅពីក្រោ​យទំ​នាស់​នេះ។ អ្នកនា​ងបា​ន​រិះគ​ន់ប្រ​ធា​នស​មាគ​ម​សិ​ល្បៈថា​ “មិ​នអោ​យមហា​ជ​នរិះ​គ​ន់ពិ​ភ​ព​សិ​ល្បៈ​​ថា​រ​ញ៉េរ​ញ៉ៃ​ម្តេច​បា​ន​ បើ​សូម្បី​តែ​ប្រធា​ន​សមា​គ​ម​សិល្បៈ​ក៍តាម​បំផ្លា​ញ​​​អ្នក​​​សិ​ល្បៈគ្នា​ឯ​ងដែ​រ​ (​ sic ) ដើរ​ឈ្លោះ​ស្ទើរ​មួ​យប្រ​ទេ​ស​ ។ មាន​តែអ​ញ​ ។ លូក​ដៃតាំ​ង​ពី​រឿង​កំ​ប៉ុក​កំ​ប៉ុ​ក​​រ​ហូត​ដល់​រឿ​ង​​នយោ​បា​យ​​ខុ​សជំនាញ ។ ផ្អែម​ក្រៅ​ដំបៅ​ក្នុង​​ ជំ​នា​ញចា​ក់រុ​ក​​បង្កើ​តប​ក្សពួក​និយម​ គ្មានគំ​និត​​បង្រួបប​ង្រួមក្នុ​ងនា​ម​ខ្លួន​ជាប្រ​ធាន​​សោះ យ​កច​រិត​នៅផ្ទះម​ក​ដឹក​នាំ​ មិន​ដែល​ថាខ្លួ​នឯ​ងខុ​សម្ត​ង​ គ្មាន​ទំនួល​ខុស​ត្រូវ​ ខឹង​គេនិយា​យចំចំ​នុចមិ​នត​បនឹង​មុខ​ទេ​ រត់​ទៅកៀ​ងគរ​បក្ស​ពួ​កអោ​យជួ​យជេរ​ពីច​ម្ងាយ​ និងខំកាយយករឿងផ្សេងទាំងមិនពិតមក​បញ្ឈឺ​ ។​ … សរុបទៅអ្វីដែលគាត់ធ្វើ សុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គម​ និងសិល្បៈសោះ​ ផ្ទុយទៅវិញបានត្រឹមតែធ្វើអោយពិភពសិល្បៈជួប​តែភាពថោកទាបឆ្អាបស្អុយ​ អត់តម្លៃអាចឈានទៅរកការអស់ជំនឿ​ និងរលត់​រលាយកេរ្ត៍ឈ្មោះសមាគម​សិល្បៈនៅអនាគត​ ដ៏ខ្លីខាងមុខ​ប៉ុណ្ណោះ” ។
ក្រៅពីរិះគន់សមាគមសិល្បករខ្មែររូបនេះអ្នកនាងម៉េង កែវពេជ្ជតាក៏ចោទប្រកាន់អ្នននាងច​ន ច័ន្ទល​ក្ខិ​ណាដែ​រថា ជាអ្នក​បំ​ផ្លាញ​និង​សម្អុ​យឈ្មោះ​អ្នក​នាង។ អ្ន​កនា​ងលើ​កឡើង​ដែរថា”.​.. ខ្ញុំនិ​យាយ​តែខ្ញុំ ឆ្ងល់​រឿង​លុ​យជា​រឿងធ​ម្មតា​អត់ប៉ះ​ពាល់ដ​ល់ន​រណាសោះ​​ ស្រាប់តែគា​ត់ម​ក​លាប​ពណ៌​អោយ​ខ្ញុំទៅជារឿ​ងផ្សេង​ឯណាឆ្កុយ​​ ​។ សាហា​វ ! ម៉េច​ ឃើញខ្ញុំ​នៅតែឯង​​ គិ​តថា​ខ្ញុំនេះ​ងា​យ​យក​​​មក​​លេ​ងសើច​ឬយ៉ា​ងម៉េច​ ? ច​ង់មាន​រឿងខ្លាំ​ងណា​ស់មែន​ទេ​ ? សំអុយឈ្មោះខ្ញុំ​រាប់​ឆ្នាំហើយ​ នៅមិនទា​ន់គ្រប់ទៀត​ ជាតិណាទើ​បឈ​ប់​ ? ឬទាល់​តែមនុស្សទាំ​ងលោកនេះគេ​ព្រួត​គ្នាស្តោះទឹ​កមា​ត់ដា​ក់មុ​ខ​​ទើបអ្នក​​ស្វាង​ ? ខ្ញុំនិ​យាយ​ពីស្អី​​ អ្នកដឹ​ង​​ខ្លួ​នហើ​យ​ ហើយ​កុំគិ​តថា​នៅស​ម្ងំប្រមូ​លពា​ក្យខ្ញុំ​ទៅស​ន្សំរឿង​ដើម្បីរៀប​គំរោ​ងម​កប្តឹ​ងផ្ត​ល់ដូច​នាង​ធ្លាប់​ធ្វើដា​ក់គេ​អោយ​សោះ​… ​ ដើម្បីបំ​បាត់ប្រ​ជាប្រិ​យភា​ពខ្ញុំ​ បន្ថយកា​រងា​រខ្ញុំ​ តើឱយ​ខ្ញុំព្រ​ងើយ​មិន​ឆ្លើយ​ម៉េចនឹងបា​ន ? ហើយតើ​ក្នុង​គ្រាដែ​លខ្ញុំ​ខំត​ស៊ូទាំ​ងប​ងទាំ​ងប្អូ​ន​​ទាំងកូន​ក្មួយ​មួយ​ត្រ​កូល​ប្រឹង​បង្កើន​ស្នាដៃជួ​យជ្រោង​សិល្បៈ​​ដើ​ម្បីមុ​ខមាត់ជា​តិ និងមិ​នដែ​លលើកដៃ​សំពះសុំ​លុយ​មួយ​រៀ​លពីអ្ន​ក​ណា​ សូម្បីស​មាគ​មសិល្បៈអ្ន​កនាង​ ចន​ ច័ន្ទ​ នេះ​ ក៍មិន​ដែល​ផ្តល់កិ​ត្តយសស្អី​អោយ​ក្រុមគ្រួ​សារខ្ញុំដែ​រ​ តែទៅ​ជាអ្នក​នាង​ប្រធានស​មាគ​មសិល្បៈ​ដែលមា​ននា​ទីជួ​យថែរ​អ្នក​សិល្បៈ​នេះប្រើគ​តិអវិ​ជ្ជាមក​បំផ្លា​ញចង់ផ្តា​ច់ពូជ​អ្នក​សិល្បៈទៅវិ​ញ​ តើប​ងប្អូ​នគិ​តថាគាត់ធ្វើ​នេះត្រឹមត្រូ​វដែរទេ​​ ? បែបនេះគេអា​ចហៅ​ប្រធា​នស​មាគ​មនេះ​ថាជា​ជន​បំផ្លា​ញធន​ធានវ​ប្បធម៌បា​នទេ​​ ? ហើយ​អាចហៅបា​នទេថា​ជាដង្កូ​វក្នុ​ងសាច់​ ? តើគេគួ​រ​​មានទោស​ក​ម្រិត​ណា​​ ? សូ​មប​ងប្អូន​អាន​ហើយ​ពិ​ចារ​ណា​ និង​ផ្តល់​ខមិ​នយុ​ត្តិធ​ម៌​​ខ្ញុំផ​ង ។
គួរប​ញ្ជាក់​ដែរ​ថា ទំនាស់​ជា​ពា​ក្យ​​សម្តីនេះ​បានកើ​តឡើ​ងក្រោយ​ពីវេ​បសាយ​របស់អ្នក​នា​ង ចន ច័ន្ទល​ក្ខិណា​ឈ្មោះ​​ Dara News (​ តារាញូស៍​ )បានចេ​ញផ្សា​យព័​ត៌មា​នថា”ទ្រាំមិ​នបា​ន​! អ្នកនា​ងម៉េ​ង កែវពេ​ជ្ជតា ព្រលះទាំង​ព្រលឹ​ម​រឿង​លុយ​ថ្មី” ដែល​អ្នក​នាង​យល់ថា​ជាព័ត៌​មា​នធ្វើឲ្យ​មហា​ជន​មាន​ការ​យល់​ច្រឡំចំ​ពោះរូ​ប​អ្នក​នាងយ៉ាងធ្ងន់ធ្ងរ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print