អភិបាលក្រុងតាខ្មៅ៖ទីតាំងកត់ឆ្នោតនៅក្នុងផ្សារកាច់ជ្រុងលោកបានបញ្ជារអោយសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ហើយ

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា៖ ទីតាំងកត់ឆ្នោតជាច្រើនកន្លែង និងជាពិសេសកន្លែងមេឆ្នោតឈ្មោះ ទុយ សារ៉ាយ នៅក្នុងផ្សារកាច់ជ្រុងលោកបានបញ្ជារអោយសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ហើយ ។

លោកអភិបាលបានបញ្ជាក់ថា៖ លោកនិងអោយកម្លាំងសមត្ថកិច្ចប្រឹងបង្ក្រាបទីតាំងកត់ឆ្នោតនៅជុំវិញក្រុងតាខ្មៅអោយខានតែបាន។ និងជាពិសេសគឺថ្ងៃទី២៩ ខែវិច្ឆិកា នេះនគរបាលអធិការដ្ឋានក្រុងតាខ្មៅបានបង្ក្រាបពីទីតាំងហើយ។

ប្រជាពលរដ្ឋ បានរិះគន់ថា សមត្ថកិច្ចហាក់ព្រងើយកណ្តើយក្នុងការចុះបង្ក្រាបទីតាំងល្បែងឆ្នោតកន្ទុយលេខដ៏ធំមួយកន្លែងនៅផ្សារកាច់ជ្រុង ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅជុំវិញក្រុងតាខ្មៅ ដោយពួកគេសង្ស័យថា អាចមានអ្វីពីក្រោយខ្នងក្នុងការមិនហ៊ានបង្ក្រាប។

ពលរដ្ឋបានចោទថា ការដែលសមត្ថកិច្ចមិនបង្ក្រាបនេះ វបង្កទុក្ខសោកដល់ពួកគាត់រាល់ថ្ងៃ ព្រោះសមាជិកគ្រួសាររបស់ពួកគាត់ មិនគិតរកស៊ីអីទេ គិតតែពីរឿងចាក់កន្ទុយលេខ គ្មានលួសថ្ងៃឡើយ។

ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មេត្តាជួយពិនិត្យមើលពីភាពមិនប្រក្រតីរបស់មន្ត្រីក្រោមឱវាទ ដែលបណ្ដែតបណ្ដោយឲ្យកើតមានបទល្មើសនៅក្នុងមូលដ្ឋានដូចករណីខាងលើ៕

...

(ដោយ:ឆ ដា)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print