លោកឧកញ៉ាទៀ វិចិត្រ ទទួលយកសត្វ អាញី២ក្បាល លែងចូលក្នុងព្រៃលើកោះឋានសួគ៌  ប្រយោជន៍ជាការទាក់ទាញភ្ញៀវទេសចរ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សត្វអាញីចំនួន២ក្បាល ជាអំបូរសត្វដែលស្ទើរតែផុតពូជទៅហើយនោះ ត្រូវបានក្រុមការងារមនុស្សធម៌អូរ០៣ ដឹកនាំផ្ទាល់ដោយលោកឧកញ្ញ៉ា ទៀ វិចិត្រ លែង​ចូល​ទៅក្នុងព្រៃធម្ម្មជាតិឲ្យមានសេរីភាពឡើងវិញ និងបន្តអភិរក្សអំបូរសត្វប្រភេទនេះ បន្ទាប់ពីលោកបានទទួលពីប្រជាពល​រដ្ឋនៅចំណុចទំនប់រលក​ចាស់ ស្ថិតក្នុងភូមិ​០៣ សង្កាត់លេខ០១ ក្រុង-ខេត្តព្រះសីហនុ។

ការដោះលែងប្រភេទសត្វអាញីដ៏កម្រនេះ ធ្វើឡើងកាល​ពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧​ម្សិ​លមិញ នៅតំបន់កោះឋានសួគ៌  និងដើម្បីអភិរក្សជាប្រយោជន៍ក្នុងការទាក់​ទាញ​អារម្មណ៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ​ ដែលធ្វើដំណើរទៅកម្សាន្តនៅលើកោះដែន ព្រៃធម្មជាតិនៃកោះឋានសួគ៌នៃខេត្តព្រះសីហនុ។

លោក អ៊ឹម សំណាង និងភរិយា ដែលបានប្រគល់សត្វខាងលើទៅឲ្យលោកឧកញ៉ា ទៀ វិចិត្របានរៀបរាប់ឲ្យដឹងថា ខណ:ភរិយាលោកទៅទិញម្ហូបនៅផ្សារទំនប់រលកចាស់ ក៏ប្រទះឃើញមានអ្នកយកសត្វទាំង២ដាក់ក្នុងទ្រុង លក់នៅទីប្រជុំជនផ្សារ និងមានអ្នក ចោមរោមមើល ។ លោកបន្តថា នៅពេលឃើញដូច្នេះ និងខ្លាចគេទិញយកទៅសម្លាប់ធ្វើ ជាម្ហូប ម៉្យាងទៀតគាត់នឹកឃើញថាសត្វប្រភេទនេះ ពីមុនសំបូរណាស់ តែសព្វថ្ងៃកំពុង ប្រឈមពីការប្រមាញ់យកទៅធ្វើម្ហូប និងនាំមកលក់នៅទីផ្សារ ស្ទើរតែផុតពូជទៅហើយ ទើបគាត់សម្រេចចិត្តទិញយករំដោះឲ្យរួចពីការសម្លាប់ ។

លោកទាំង២នាក់ប្តីប្រពន្ធខាងលើបានពោលទៀតថា ម៉្យាងទៀតកន្លងមកតែងតែឃើញពី សកម្មភាពមនុស្សធម៌របស់លោកឧកញ៉ា ទៀ វិចិត្រ មិនត្រឹមតែជួយឧបត្ថម្ភជាជម្រក ជាថវិកា គ្រឿងឧប្បភោគ បរិភោគដល់ជនក្រីក្រ មិនមានទីពឹងនោះទេ សូម្បីតែសត្វគ្រប់ ប្រភេទទាំងសត្វរស់នៅក្នុងទឹកដូចជាអណ្តើកយក្សសមុទ្យនិងសត្វរស់នៅក្នុងព្រៃធម្មជាតិព្រៃភ្នំក៏លោកឧកញ៉ាខិតខំបន្តសកម្មភាពការពា និងអភិរក្សជារៀងរហូតមក ។

ក្នុងឱកាសនោះ​ លោកឧកញ៉ា ក៏បានថ្លែងអំណរគុណជាពន្លឹកចំពោះលោក អ៊ឹម សំណាង និងភរិយា ដែលបានចូលរួមចំណែកក្នុងការការពារ និងអភិរក្សពូជសត្វ ដែល ជាប្រភេទសត្វដ៏ស្លូត និងកម្រ នាពេលនេះនិងជូនពរដល់ក្រុមគ្រួសារខាងលើជួបតែ សំណាងល្អ ប្រកបរបររកស៊ីទទួលទានមានបាន និងសុខភាពល្អរតរៀងទៅ ៕ ដោយ ៖ដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print