ខេត្តពោធិ៍សាត់ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ស្រុកវាលវែង កម្លាំងកងរាជអាវុធ ត្ថផ្ទៃប្រទេស សហការគ្នាចុះបង្រ្កាបបទល្មើសធនធានធម្មជាតិនៃការដឹកជញ្ជូនផលអនុផលព្រៃឈើ ក្នុងនោះកម្លាំងអនុវត្តឃាត់បានរថយន្តប្រភេទយីឌុប១គ្រឿង ផ្ទុកឈើប្រភេទប្រណីតគ្រញូងជិត៧តោន ប្រគល់ឲ្យស្នាក់ការកម្មវិធីអភិរក្សតំបន់ព្រៃការពារ ជួរភ្នំក្រវាញភាគកណ្ដាលដើម្បីបន្តនីតិវិធី ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចច្រកព្រាល ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មាន ពីកងកម្លាំងចុះប្រតិបត្តិការងារនេះប្រាប់ថា ក្នុងកិច្ចបង្រ្កាបនេះកម្លាំងបានឃាត់ចាប់បានរថយន្ត១គ្រឿងប្រភេទយីឌុបភ្លៅ៤ម៉ាក ហីណូ ក្បាលពណ៌ខៀវ ទ្រុងឃ្លប់ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A 0125 មានផ្ទុកឈើប្រភេទប្រណីត (គ្រញូង)។ ចំណែកអ្នកបើកបរ និងអ្នករួមដំណើរបានរត់គេចបាត់។
ប្រភពព័ត៌មានខាងលើបន្តថា ឈើប្រភេទប្រណីត(គ្រញូង)នេះមានចំនួន១៦៧៣ដុំ ទម្ងន់ ៧៣៩៨គីឡូក្រាម ស្មើនឹងចំនួន៦,១៦៥ម៉ែត្រត្រីគុណ ហើយរថយន្ត និងវត្ថុតាងឈើត្រូវបានបង្រ្កាបខាងលើ ឃើញថាជនប្រព្រឹត្តបានប្រើរូបភាព និងល្បិចកលខ្ពស់ ប៉ុន្តែនៅតែគេចមិនផុតពីក្រខ្សែភ្នែកកងកម្លាំងដដែល។
ប្រភពព័ត៌មាដដែលខាងលើបន្តទៀតថា ចំពោះករណីវត្ថុតាងរថយន្ត និងឈើប្រភេទប្រណីត (គ្រញូង) បានប្រគល់ឲ្យមន្រ្តីស្នាក់កម្មវិធីអភិរក្សតំបន់ព្រៃការពារជួរភ្នំក្រវាញភាគកណ្ដាល ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រក្សាទុក និងបន្តនីតិវិធី។ ករណីអាវុធហត្ថបង្រ្កាបរថយន្តដឹកជញ្ជូនឈើប្រភេទប្រណីតខាងលើនេះ ប្រភពព័ត៌មានផ្សេងៗលើកឡើងស្រឌៀងៗគ្នាថា គេស្គាល់អ្នកបើកបរដែលបានរត់គេចខ្លួនបាត់នោះឈ្មោះ តឹត ហើយឈ្មួញឈើប្រភេទប្រណីតគ្រញូងនៅខេត្តពោធិ៍សាត់ ធំជាងគេមានតែម្នាក់គត់គឺឈ្មោះ ពៅ ហើយត្រូវបានគេសង្ស័យជាឈើរបស់គាត់ផងក៏មិនដឹង។
លោក ពៅ ត្រូវបានគេដឹងថាជាឈ្មួញឈើដែលធំជាងគេនៅខេត្តពោធិ៍សាត់ ។ ដោយសារធំ ជាងគេ ទើបគាត់អាច ដឹកជញ្ជូនឈើគ្រញូងតាមរថយន្តយីឌុបបាន ។ នៅខេត្តពោធិ៍សាត់គ្មាន អាជ្ញាធរ ថ្នាក់ខេត្ត ឬស្ថាប័នជំនាញណាហ៊ានជាមូយឈ្មួញឈ្មោះ ពៅនេះឡើយ ៕ ប៉ឹម ពិន