សម្តេចអគ្គមហាណញាចក្រី ហេង សំរិន៖ ស្មារតី ២ធ្នូ និងស្មារតី ៧មករា នៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងអង្គមិទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្ស២ធ្នូ​​ ដែលបានរៀបចំធ្វើឡើងនាសាលសន្និសិទចតុមុខ កាលពីព្រឹកថ្ងៃទី០២ ខែធ្ខូ ឆ្នាំ២០១៧ នេះសម្តេចអគ្គមហាណញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៏ថា​ ស្មារតី ២ធ្នូ និងស្មារតី ៧មករា នៅតែបានចារិកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏ធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលនានា លើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។​ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមពន្លឺនាំសន្តិភាព និងសេរីភាព ព្រះរាជណាចក្រកម្ពុជាយើង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ សមិទ្ធផលធំៗជាច្រើនបានរីកស្គុះស្គាយពេញផ្ទៃប្រទេស ទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀតដែលនឹងកើតឡើងនក្នុងឆ្នាំ២០១៨ និងឆ្នាំខាងមុខបន្ទាប់ទៀត។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ទៀតថា អង្គមិទ្ទិញដ៏មហោឡារិក ដែលយើងទាំងអស់គ្នាប្រារព្ធធ្វើនាពេលនេះ គឺប្រព្រឹត្តទៅនៅក្នុងកាល:ទេស:នាំចុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នាំរដ្ឋសភា ហើយក៏ជាពេលដែលយើងទាំងអស់គ្នាបាននឹងកំពុងត្រៀមខ្កួនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី ៤ នាំព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងាំទី​ ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។

ស្របពេលដែលស្ថានភាពរ់នៅរបស់ប្រជាជនកម្ពុជា មានសុខដុមភាព កម្រិតជីវភាពលូតលាស់មានសិទ្ធិ សេរីភាពដ៏ពេញលេញ សម្បូរសប្បាយ និងពោរពេញទៅដោយមោទនភាពចំពោះជោគជ័យទាំងឡាយ ដែលយើងសម្រេចបាន បន្ទាប់ពីថ្ងៃប្រវត្តិសាស្រ្ត ២ធ្នូ ដែលយើងទាំងអស់គ្នាបានរួមចំណែក ក្នុងកាងអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ជនរួមជាតិនៅទូទាំងប្រទេស កាលពីពេលថ្មីៗកន្លងមកនេះ ប្រជាជនកម្ពុជាទូទាំងប្រទេសក៏បានចូលរួមសប្បាយរីករាយអបអរសារទរជាមួយនឹងព្រះរាជពិធីខួបលើកទី ១៣ នាំការគ្រងព្រះបរមសិរីរាជសម្បត្តិ ពីធីមិទ្ទិញរំលឹកខួបទី ៦៤ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ និងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលជាទិវាទាំងអស់នេះប្រារព្ធធ្វើឡើងក្រោមព្ឬះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្ឬះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នាំព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះត្រូវបានរៀបចំឡើងក្រោមរូបភាពអធិកអធម៍ និងទទួលបានការកោតសរសើរពីមហាជនទូទៅ ហើយចាប់ពីពេលនេះតទៅ យើងទាំងអស់គ្នានឹងចូលរួមអបអរសារទរជ័យជំនះ ៧មករា ជាប្រវត្តិសាស្រ្តនាពេលខាងមុខនេះផងដែរ។

នាឳកាសដ៏ឧត្តុងឧត្តមថ្លាំថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមចាត់ទុកមិទ្ទិញនាថ្ងាំនេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារះសំខាន់បំផុតចំពោះបុព្វហេតុនាំការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាសូមប្រកាសជាឳឡារិកបន្ថែមទៀតថា រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស ២ធ្នូ នៅបានជួយស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិគ្រប់ទិសទីធ្វើឲ្យមាតុភូមិកម្ពុជាមានការប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់៕ ជ្រោយពេជ្យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print