ភ្នំពេញ៖ រថយន្តពណ៍ត្រេអុីពាក់ស្លាកលេខខេមរភូមិន្ទដឹកខ្សាច់លើសចំណុះផុងលូ ក្រឡាប់បាស់ជើងសំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើកាលពីម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នៅចំណុចផ្លូវ២០០២ កែងផ្លូវបេតុងក្រុម២ ភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
អ្នកបើករថយន្តឈ្មោះ តឹក សុភាព ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេចខេត្តព្រៃវែង។
ប្រភពបានអោយដឹងថាមុនកើតហេតុឃើញរថយន្តបែនដឹកខ្សាច់ពណ៌ត្រេអីុម៉ាកHINO ពាក់ស្លាកលេខ ខេមរភូមិន្ទ02
3-2914 បើកដឹកខ្សាច់មកតាមផ្លូវ២០០២ក្នុងទិសដៅពីកើត
ទៅលិចខណះមកដល់ចំណុចខាងលើរថយន្តបានព្យាយាមបត់ស្តាំមកផ្លូវបេតុងវិញស្រាប់តែផុងនិងបាក់លូស្រុតចុះបណ្តាលអោយរថយន្តខាងលើក្រឡាប់បាស់ជើងឡើងលើច្រង៉ាងតែម្តងតែសំណាងល្អមិនមានអ្នករងរបួសឡើយ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាក្នុងករណីខាងលើនេះតំរ៉ូវឲ្យម្ចាស់រថយន្តរមកស្ទូចឡើងហើយបើករថយន្តខាងលើយកទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌសែនសុខបណ្តោះអាសន្នសិនរងចាំឲ្យម្ចាស់រថយន្តបង្កធ្វើការជួសជុលលូថ្មីអោយហើយទើបប្រគល់រថយន្តជូនម្ចាស់វិញ៕
ដោយ៖ តុង សីហា