កាស៊ីណូ២កន្លែងកំពុងបំពានច្បាប់បើកឲ្យខ្មែរចូលលេង​យ៉ាងគគ្រឹកគគ្រេងគ្មានអាជ្ញាធរណាហ៊ានបៀត

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការសម្តេចតេជោ ហ៊ុន សែន លើវិធានការបង្ក្រាបបនល្បែងសុីសងសង្វៀនជល់មាន់ ហើយក៏សំណូមពរអោយសម្តេចតេជោ បន្តចាត់វិធានលើទីតាំងល្បែងស៊ីសងធំៗ២កន្លែងដែលស្ថិតនៅភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានអាជ្ញាធរថ្នាក់ណាចាត់វិធានការអន្តរាគមន៍បង្ក្រាបឡើយ បើទោះបីទីតាំងខាងលើនេះបើកឲ្យខ្មែរចូលលេងដោយសេរីយ៉ាងណាក៏ដោយ។

ការមិនចាត់វិធានការបង្ក្រាប់ត្រូវបានប្រភពមួយចំនួនបង្ហើបឲ្យដឹងថាអ្នកបើកទីតាំងល្បែងស៊ីសងខាងលើមានខ្សែធំ និងម្យ៉ាងពួកគេបានរត់ការបិតមាត់ មន្ត្រីមានសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំអស់ហើយ ដូច្នេះទើបបើកលេងបានដោយសេរីបែបនេះ។

ទីតាំងល្បែងស៊ីសងខាងលើទីមួយមិនមានដាក់ស្លាយីហោច្បាស់លាស់នោះទេបន្ទាប់ពីមានការបង្ក្រាបម្តងខណៈដំបូងមានឈ្មោះថា កាស៊ីណូហេងហេង មួយទីតាំងទៀតជ្រកក្រោមស្លាក កាស៊ីណូ ឃីងរ៉ូស្ទ័រ ។ ទីតាំងទាំង២នេះមានបើកល្បែងមាន់ជល់ ដែលអ្នកលេងល្បែងនេះហៅថាបក្សីកីឡា ឆ្នោតវៀតណាម យូគី និងអាប៉ោង រួមទាំងល្បែងស៊ីសងជាច្រើនប្រភេទទៀត ដែលភាគច្រើនមានសុទ្ធតែខ្មែរចូលលេង ហើយមួយចំនួនធំជាមន្ត្រីរាជការថែមទៀតផង។

បើតាមអ្នកចូលលេងល្បែងក្នុងទីតាំងខាងលើបានបង្ហើបឲ្យដឹងថា ពួកគេមកលេងនៅទីនេះគឺមានសុវត្ថិភាពល្អព្រោះអ្នកបើកមានខ្នងធំ ខណៈត្រឹមថ្នាក់ខេត្តមិនហ៊ានបង្ក្រាបនោះទេ។

បើតាមប្រភពពីកាស៊ីណូឃីងរ៉ូស្ទ័របានបញ្ជាក់ឲ្យដឹងថា ខ្លួនមានច្បាប់អនុញ្ញាតិ ហើយបើមិនឲ្យខ្មែរចូលលេង បានលុយឯណាបង់ឲ្យរដ្ឋ និងមន្ត្រីពាក់ព័ន្ធ ។

ជុំវិញការបើកទីតាំងល្បែងស៊ីសង ហើយឲ្យខ្មែរចូលលេងភ្នាល់លុយធំៗនេះត្រូវបានប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្តមេត្តាចាត់វិធានការត្រួតពិនិត្យផង ហើយបើខុសច្បាប់គួរតែបង្ក្រាប់មិនត្រូវទុកឲ្យលេងយ៉ាងសេរីប៉ះពាល់ដល់សុខសុវត្ថិភាពពួកគាត់ឡើយ។

អភិបាលខេត្តត្បូងឃ្មុំគឺឯកឧត្តម លី ឡេង បានឆ្លើយរបៀបដោះសារថាការងារនេះគឺស្ថិតលើជំនាញ បន្ទាប់មកថាជាប់រវល់មានភ្ញៀវ ហើយក៏បិតទូរស័ព្ទ ។ តើជំនាញថ្នាក់ណាទើបមានវិធានការត្រួតពិនិត្យ និងបង្ក្រាបបាន បើត្រឹមថ្នាក់ខេត្តដែលជាឪពុកម្តាយផ្ទាល់របស់ពលរដ្ឋមិនហ៊ានផងនោះ? ៕​ អ្នកចំការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print