កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកចំការលើបានចុះបង្ក្រាបទីតាំងលួចលាក់ជល់មាន់

ចែករំលែក៖

ខេត្ត​កំពង់ចាម​ :នៅថ្ងៃច័ន្ទ១រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០ និង៣០នាទី ដោយមានបញ្ជាពីលោកឧត្តសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អោយកម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋានស្រុកចំការលើ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយទាប ដឹកនាំដោយលោកអនុសេនីយ៍ទោ ស៊ុន គឹមឡាង នាយផ្នែកព្រហ្មទណ្ឌ ចុះបង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) នៅចំណុចភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ។

ក្នុងពេលបង្ក្រាបជនសង្ស័យបានរត់គេចខ្លួនអស់បន្សលទុកវត្ថុតាងរួមាន៖
-មាន់ឈ្មូលចំនួន០២ក្បាល
-កន្ត្រក់ដាក់មាន់ចំនួន០១
-ម៉ូតូចំនួន០៧គ្រឿង:

វត្ថុតាងខាងលើសមត្ថកិច្ចយើងបានយកមករក្ដ្នរក្សាទុកនៅអធិការ​គរបាលស្រុកចំការលើ និងធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើសដើម្បីចងក្រងសំណុំរឿងតាមនិតិវិធី៕​វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print