ខេត្តត្បូងឃ្មុំ ៖ នគរបាលនៃអធិការដ្ឋានស្រុកអូររាំងឪឃាត់បានបក្ខពួកម្នាក់ ចំណែកអ្នកប្រព្រឹត្តរត់គចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះបណ្តាលអោយបែកក្បាល ដេរអស់៣ថ្នេរ។
ហេតុការណ៍ហិង្សានេះកើតឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២០:២០នាទីនៅចំណុចភូមិបឹងជើង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលផ្តើមឡើងដោយទំនាស់ពេលកំពុងផឹកស៊ី ។
ជនសង្ស័យដែលរត់គេចខ្លួនឈ្មោះរ៉េត ហ្វុកតុងភេទប្រុស ជាតិខ្មែរ អាយុ២០ឆ្នាំមានទីលំនៅ ភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ។ ចំណែកជនរងគ្រោះដែលរងអំពើហិង្សាឈ្មោះហឿង ប៉ោឡាក់ ភេទប្រុស ជាតិខ្មែរ អាយុ២៤ឆ្នាំ នៅភូមិបឹងជើង ឃុំមៀនស្រុកអូរាំងឪ រងរបួសដេរ៣ថ្នេរ ដោយការប្រើដាវកាប់ចំកណ្តាលក្បាល ។
ដោយឡែកឈ្មោះលាង ជីងឡុងដែលជាបក្ខពួក ភេទប្រុស ជាតិខ្មែរអាយុ១៩ឆ្នាំនៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ជាបក្ខពួកត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
បច្ចុប្បន្នជនបង្កខាងលើសមត្ថកិច្ចកំពុងតាមចាប់ខ្លួន រីឯបក្ខពួកត្រូវឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកអូរាំងឪ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ៕ វណ្ណៈ