វិភាគអន្តរជាតិ៖ យន្តហោះចម្បាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង២៣០គ្រឿងធ្វើសមយុទ្ធទប់ទល់នឹងប្រទេសកូរ៉េខាងជើង

ចែករំលែក៖

នៅថ្ងៃទី៤ខែធ្នូ គឺក្រោយរយៈពេល១សប្តាហ៍ដែលកូរ៉េខាងជើងបានប្រកាស សាកល្បងកាំជ្រួចមីស៊ីលខ្លាំងបំផុតដោយជោគជ័យ ប្រភេទ Hwasong-15 អាមេរិក និងកូរ៉េខាងត្បូង ក៏បានចាប់ផ្តើមធ្វើសម យុទ្ធ ជាទ្រង់ទ្រាយធំបំផុតនៅលើអាកាស មិនធ្លាប់មានពីមុនមក។

ការធ្វើសមយុទ្ធខាងលើ គឺធ្វើឡើងពីរឆ្នាំម្តងរវាងទាហានអាកាសប្រទេសទាំងពីរដែលមានឈ្មោះថា Vigilant Ace អូស បន្លាយរហូតដល់ថ្ងៃទី៨ខែធ្នូ ដោយមានយន្ត ហោះចម្បាំងរហូតដល់ទៅ២៣០គ្រឿង ចូលរួម ក្នុងនោះមានយន្តហោះបំបាំងកាយ៦គ្រឿងប្រភេទ F-22 Raptor ។ តាមការ បញ្ជាក់របស់អ្នកនាំពាក្យកម្លាំងទាហាន អាមេរិកនិងកូរ៉េខាងត្បូងបានឲ្យដឹងថា យន្តហោះចម្បាំង F-35ជាយន្តហោះទំនើបបំផុតក៏បានចូលរួមនៅក្នុងការធ្វើសមយុទ្ធនោះដែរ។។

ក្រៅពីនេះនៅមានទាហានអាមេរិក ១២ពាន់នាក់ រួមទាំងទាហានជើងទឹក និង ជើងគោកចូលរួមទៀតផង។ យន្តហោះ ទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B Lancer ក៏បង្ហាញវត្តមាននៅក្នុងការធ្វើសមយុទ្ធនោះដែរ។ការធ្វើសមយុទ្ធរួមខាងលើគឺដើម្បី ត្រៀមលក្ខណៈធ្វើសង្គ្រាមរួមគ្នារវាងកម្លាំងទាហានប្រទេសទាំងពីរ ។នៅក្នុងយុទ្ធ សាស្ត្រមាន គោលដៅសិប្បនិមិត្តជាទីតាំងបរមាណូដែលត្រូវវាយប្រហារ និងទីតាំងកាំជ្រួចមីស៊ីលកូរ៉េខាងជើងផងដែរ។

កូរ៉េខាងជើង បានរិះគន់ការធ្វើសមយុទ្ធខាងលើគឺជា ការឌឺដង ។រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានរិះគន់ដល់ប្រធានាធិបតី អាមេរិកថា កំពុងតែជំរុញឲ្យស្ថានភាព ឧបទ្វីបកូរ៉េកាន់តែតានតឹង និងជំរុញឲ្យមានការផ្ទុះសង្គ្រាមកើតឡើង។

កាលពីសប្តាហ៍កន្លងមក កូរ៉េខាងជើង បានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប មាន សមត្ថភាពខ្ពស់ បើទោះបីមានការដាក់ ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី ។ រដ្ឋា ភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា កាំជ្រួចមីស៊ីលដែលទើបសាកល្បងនេះអាចបំពាក់ក្បាលគ្រាប់បរមាណទ្រង់ទ្រាយធំ និងមានសមត្ថភាពវាយប្រហារនៅគ្រប់ទិសទី ក្នុងទឹកដីអាមេរិក។

កូរ៉េខាងជើង បានបញ្ជាក់ទៀតថា មីស៊ីលរបស់ខ្លួនអាចនឹងកម្ទេចគោលដៅ មិនអាច រារាំងដោយមីស៊ីលការពារនោះបានឡើយ ដោយសារតែមីស៊ីលបាញ់ទៅលើអាកាស កម្ពស់រាប់ពាន់គីឡូម៉ែត្រ ពេលធ្លាក់ចុះវិញក្នុងល្បឿនលឿនបំផុត មិនអាចទប់ស្កាត់ បានទេ។

ក្រោយការសាកល្បងដោយជោគជ័យ កូរ៉េខាងជើង បានប្រកាសខ្លួនឯងថាជា ប្រទេសមហាអំណាចបរមាណូ បើទោះបី ប្រទេសមហាអំណាចប្រឆាំងនឹងកម្មវិធី បរមាណូកូរ៉េខាងជើងក្តី។លោក គីម ជុង អ៊ុន បានប្រកាសថា កូរ៉េខាងជើងបាន សម្រេចមហិច្ឆតា ក្លាយជារដ្ឋនុយក្លេអ៊ែរ ពេញលេញហើយ ក្រោយពីបានសាកល្បងដោយជោគជ័យនូវមីស៊ីលអន្ដរទ្វីបថ្មីមួយនេះ ជាមីស៊ីលដែលកូរ៉េខាងជើងអួតថា អាចវាយប្រហារគ្រប់ទីកន្លែងទាំងអស់ របស់សហរដ្ឋអាមេរិក។

មីស៊ីលអន្ដរទ្វីបដែលកូរ៉េខាងជើង បាញ់សាកល្បងកាលថ្ងៃពុធមុន គឺជាប្រភេទ Hwasong-15។ បើតាមក្រុងព្យុងយ៉ាង មីស៊ីលនេះ បានហោះឡើងដល់កម្ពស់ជិត៤ពាន់៥រយគីឡូម៉ែត្រ មុននឹងធ្លាក់នៅដែនសមុទ្រសេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន ចម្ងាយប្រមាណ៩៥០គីឡូម៉ែត្រពីតំបន់បាញ់ បង្ហោះ។ នេះគឺជាការសាកល្បងមីស៊ីលជាថ្មីលើកដំបូង រាប់ចាប់តាំងពីការបាញ់សាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង កាលពីថ្ងៃទី១៥ខែកញ្ញា។

ក្រោយការបាញ់បង្ហោះមីស៊ីលដ៏មាន ឥទ្ធិពលនេះ ប្រមុខដឹកនាំក្រុងព្យុងយ៉ាង គឺលោក គីម ជុងអ៊ុន បានប្រកាសថា នៅ ទីបំផុត កូរ៉េខាងជើង បានសម្រេចមហិច្ឆតាក្លាយជារដ្ឋនុយក្លេអ៊ែរពេញលេញហើយ។ ក្លាយជារដ្ឋនុយក្លេអ៊ែរពេញលេញ ព្រោះ ថា មីស៊ីលដែលទើបតែបាញ់សាកល្បង នេះ មានឥទ្ធិពលខ្លាំងលើសមីស៊ីលដែលកូរ៉េខាងជើងធ្លាប់បាញ់កន្លងមកទាំង អស់។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សាយថា មីស៊ីល ប្រភេទ Hwasong-15 របស់ខ្លួននេះ គឺជាគ្រាប់រ៉ុក្កែតឆ្លងទ្វីប ដែលមានក្បាល នុយក្លេអ៊ែរដ៏ធំសម្បើម ហើយអាចវាយ ប្រហារតំបន់ដីគោកទាំងមូលរបស់សហ រដ្ឋអាមេរិកថែមទៀតផង។

ជាការកត់សម្គាល់ ដូចរាល់ដងដែរ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធនោះ បានឆក់ទាញប្រតិកម្មថ្កោលទោសជាច្រើនពីសហគមន៍អន្ដរ ជាតិ។ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេ ខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយចាត់ទុកថា វាជាការ រំលោភបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីនហ្សូ អាបេ ហៅការសាកល្បងមីស៊ីលនេះថាជាទង្វើប្រកបដោយហិង្សានិងមិនអាចអត់ឱនឲ្យបាន។ ចំណែកលោកប្រធានាធិបតី មូន ជេអុីន នៃកូរ៉េខាងត្បូង បានចេញមុខថ្កោលទោសចំពោះអាកប្បកិរិយាមិនប្រុង ប្រយ័ត្នរបស់ក្រុងព្យុងយ៉ាង។

រីឯសហរដ្ឋអាមេរិកឯណោះវិញ តាម រយៈរដ្ឋមន្ដ្រីការពារជាតិលោក Jim Mattis បានលើកឡើងថា ការបាញ់សាកល្បង មីស៊ីលកូរ៉េខាងជើងលើកនេះ បានបង្ហាញពីការបោះជំហានទៅមុខរបស់ក្រុងព្យុងយ៉ាង ក្នុងការកសាងអាវុធមីស៊ីលដែល អាចគំរាមកំហែងគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោក។ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ បើកកិច្ចប្រជុំជា បន្ទាន់មួយនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាពីការសាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងនេះ ក៏ដូចជាការអំពាវនាវរបស់អាមេរិកជាថ្មីម្ដងទៀតក្នុងការដាក់ទណ្ឌកម្មរឹតត្បិតបន្ថែម ដើម្បីបង្ខំឲ្យកូរ៉េខាងជើងលះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។

មិនខ្វល់ពីការថ្កោលទោស ដាក់ទណ្ឌ កម្មអីនោះទេ កូរ៉េខាងជើងបានប្រារព្ធ ពិធីដ៏ឱឡារិកដើម្បីអប អរដល់ការទទួល បាន ជោគជ័យលើការធ្វើតេស្ត មីស៊ីលចុង ក្រោយរបស់ខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ក្រុងព្យុងយ៉ាង បានឲ្យដឹងដូច្នេះ ខណៈដែលក្រុងវ៉ាស៊ីនតោន បានចោទថា របបមួយនេះបានជំរុញ ឲ្យមានសង្គ្រាម នុយក្លេអ៊ែរ កើតឡើង ដោយផ្អែកលើ ផែនការ នៃធ្វើសមយុទ្ធយោធា ។

កាសែត Rodong Sinmun បានចុះ ផ្សាយថា ពិធីអបអរសាទរគឹសំដៅលើ ការបាញ់មីស៊ីលចុងក្រោយ ដែលបានដឹក នាំដោយបក្សកាន់អំណាច គឺបក្សពលករ ហើយព័ត៌មាននេះ ត្រូវបានចុះលើ ទំព័រ មុខយ៉ាងច្បាស់ក្រឡែតទៀតផង ដោយ បង្ហាញអំពីការចូលរួម ពីពលរដ្ឋរាប់ពាន់ នាក់ ជាមួយនឹងយោធា នៅឯស្តូបដែលជា ទីសក្តារៈលោក គីម អុីលស៊ុង នៅទីក្រុង ព្យុងយ៉ាង ។

កាលពីថ្ងៃពុធកន្លងទៅនេះ កូរ៉េខាង ជើងបានធ្វើតេស្ត បាញ់មីស៊ីល ទទួល បានជោគជ័យទាំងស្រុង ដែលជាប្រភេទ គ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប ហើយមេដឹកនាំ គីម ជុងអ៊ុន បានប្រកាសជាឱឡារិកថា ប្រទេសរបស់លោកបានទទួលជោគជ័យ ហើយសម្រាប់ការសាកល្បងនុយក្លេអ៊ែរ នោះ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print