ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងមហាសន្និបាតវិសាមញ្ញកាយរិទ្ធិជាតិកម្ពុជា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលា តិចណូ)។ មហាសន្និបាតនេះ រៀបចំដោយក្រសួងអប់រំយុវជន និងកីឡា ដែលមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល ជាពិសេសមន្ត្រីដែលបំរើការងារលើវិស័យអប់រំ និងសិស្សានុសិស្សក្រុមកាយរិទ្ធិ ជាច្រើនទៀតផងដែរ។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពីពិធីនេះ(Live)នៅម៉ោង ៨:៣០នាទីព្រឹក ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕
...
ដោយ៖ សុខ ខេមរា