ភ្នំពេញ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានមាន ប្រសាសន៍ថា ការប្រកាសដាក់ឱ្យអនុវត្ដ នូវ “គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ” នេះគឺជាការចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រចតុ កោណដំណាក់កាលទី៣ដែលបានកំណត់ ជាអាទិភាពនូវការរៀបចំគោលនយោ បាយនេះសំដៅឈានទៅសម្រេចបាន កំណើនប្រកបដោយចីរភាព ការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងភាពសុខដុមរមនាសមរម្យប្រកបដោយ ផលិតភាពជូនប្រជាពលរដ្ឋគ្រប់រូប ។
សម្ដេចតេជោបានមានប្រសាសន៍ បែបនេះកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅវិមានសន្ដិភាពក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វ ផ្សាយ និងដាក់ឱ្យអនុវត្ដនូវគោលនយោ បាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ ២០១៥-២០២៥ ត្រូវបានរៀបចំឡើង ក្នុងភាពជាម្ចាស់និងការទទួលខុសត្រូវ ខ្ពស់ពីសំណាក់កូនខ្មែរយើងដែលមាន សមាសភាពគ្រប់វ័យ ទាំងវ័យចំណាស់ ទាំងវ័យកណ្ដាល ទាំងវ័យក្មេងដែលពោរ ពេញដោយសមត្ថភាពខ្ពស់ ថាមពល និងភាពច្នៃប្រឌិត ។
ទាក់ទិននឹងបញ្ហាខាងលើសម្ដេច តេជោមានប្រសាសន៍បន្ដថា ការដាក់ ចេញនូវគោលនយោបាយនេះក៏មាន ភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅ វិញទៅមកជាមួយ “គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥- ២០២៥” ដែលបានដាក់ឱ្យអនុវត្ដនា ពេលថ្មីៗនេះមិនត្រឹមតែមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើទំនើបកម្មផ្អែកលើ ជំនាញប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងសំដៅ ផ្លាស់ប្ដូរពីឧស្សាហកម្មដែលមានតម្លៃ បន្ថែមទាបទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងលើកកម្ពស់ ភាពប្រកួតប្រជែងនិងផលិតភាពការ ងារទៀតផង ។
ក្នុងស្មារតីធានាការពារជីវភាព របស់កម្មករ កម្មការិនី ព្រមទាំងបង្កើត យន្ដការចរចាប្រកបដោយតម្លាភាព និងឈរលើមូលដ្ឋានវិទ្យាសាស្ដ្រ រាជរដ្ឋា ភិបាលបានដឹកនាំសម្របសម្រួលក្រោម យន្ដការត្រីភាគី បង្កើតឡើងនូវគោល ការណ៍ និងរូបមន្ដគណនាប្រាក់ឈ្នួល អប្បបរមាឈរលើបទដ្ឋានអន្ដរជាតិ និង ទទួលយកដោយគ្រប់ភាគី ។ លើមូល ដ្ឋាននេះប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០១៦ ត្រូវបានដំឡើងពី១២៨ដុល្លារ ទៅ១៤០ដុល្លារក្នុងមួយខែ ។ បើគិតគូរ ទាំងអត្ថប្រយោជន៍ផ្សេងដែលមាន ស្រាប់ជាមធ្យមកម្មករ និយោជិតម្នាក់ៗ ទទួលបានប្រាក់ចំណូលយ៉ាងតិចពី១៥៧ ដុល្លារដល់១៦៨ដុល្លារក្នុងមួយខែ ។
ទាំងអស់នេះបានឆ្លុះបញ្ចាំងពីការគិត គូរយកចិត្ដទុកដាក់ខ្ពស់ និងជាប្រចាំ របស់រាជរដ្ឋាភិបាលនៅក្នុងវិស័យការ ងារ និងជីវភាពរស់នៅរបស់ប្រជាជន។
រាជរដ្ឋាភិបាលបានរៀបចំនិងដាក់ ចេញគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥នេះ ដោយមានគោលបំណងសំខាន់៣គឺ ទី១- បង្កើនឱកាសការងារសមរម្យ និងមាន ផលិតភាពការងារខ្ពស់, ទី២-ការជំរុញ ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងទី៣-ការពង្រឹងអភិបាលកិច្ចទីផ្សារ ការងារ ។
ជាមួយនឹងការរៀបចំឡើងឱ្យមាន ភាពស៊ីចង្វាក់ទៅនឹងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ គោលនយោបាយនេះ មិនត្រឹមតែជាមគ្គុទ្ទេសក៍ជំរុញអភិវឌ្ឍ វិស័យមុខរបរនិងការងារនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាក្របខ័ណ្ឌ មួយសម្រាប់ស្ថាប័នពាក់ព័ន្ធនានាធ្វើ សកម្មភាពដោយមានការសម្រប សម្រួលទៅតាមគោលដៅរួម និងមាន ការទទួលខុសត្រូវច្បាស់លាស់ទៀតផង។
ដើម្បីឱ្យការអនុវត្ដគោលនយោបាយ ជាតិស្ដីពីមុខរបរនិងការងារនេះឱ្យកាន់ តែសកម្ម និងមានប្រសិទ្ធភាពសម្ដេច តេជោបានណែនាំឱ្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការតាម ដាននិងវិភាគជាទៀងទាត់រៀងរាល់មួយ ឆ្នាំម្ដងអំពីដំណើរការម៉ាក្រូសេដ្ឋកិច្ច ដោយផ្ដោតសំខាន់លើការបង្កើតឱកាស ការងារសមរម្យ និងមានផលិតភាព ខ្ពស់ដល់ពលរដ្ឋកម្ពុជា ។ ក្នុងនោះត្រូវ រៀបចំឱ្យមានកិច្ចសន្ទនា គោលនយោ បាយ វេទិកាអន្ដរក្រសួងអំពីវឌ្ឍនភាព នៃការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាព ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជា ជីវៈត្រូវបំពេញភារកិច្ចជាសេនាធិការ ជូនរាជរដ្ឋាភិបាលក្នុងការសម្របសម្រួល តាមដានត្រួតពិនិត្យនិងវាយតម្លៃលើ ការអនុវត្ដ ព្រមទាំងរៀបចំរបាយការណ៍ ប្រចាំឆមាស ប្រចាំឆ្នាំជូនរាជរដ្ឋាភិ បាលស្ដីពីវឌ្ឍនភាពនិងសូចនាករដែល បានកំណត់ ។
តាមរបាយការណ៍របស់លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា គោល នយោបាយនេះត្រូវបានចាប់ផ្ដើមរៀបចំ ឡើងតាំងពីឆ្នាំ២០១០រហូតដល់ឆ្នាំ ២០១៥ ដោយមានការសិក្សាជាច្រើន ផ្អែកទៅលើបរិបទនៃសេដ្ឋកិច្ចសង្គម កម្ពុជា ក្នុងនោះរួមមាន ទី១-កម្ពុជា ឆ្ពោះទៅកាន់យុទ្ធសាស្ដ្រស្ដីពីមុខរបរនិង ការងារដើម្បីកាត់បន្ថយភាពក្រីក្រប្រកប ដោយចីរភាព, ទី២-ការត្រួតពិនិត្យ ឡើងវិញលើការចំណាយផ្នែកកិច្ចការ គាំពារសង្គម និងទី៣-ការធ្វើសមាហ រណកម្មបញ្ចូលគ្នារវាងយុទ្ធសាស្ដ្រកិច្ច គាំពារសង្គម និងយុទ្ធសាស្ដ្រមុខរបរនិង ការងារ ។
លោករដ្ឋមន្ដ្រីបន្ដថា គោលនយោ បាយនេះត្រូវបានពិគ្រោះយោបល់ច្រើន លើកច្រើនសាក្នុងយន្ដការត្រីភាគី ពហុ ភាគីដែលបានចូលរួមផ្ដល់ធាតុចូល យ៉ាងផុសផុល ។ ពិសេសត្រូវបានរៀបចំ ឡើងក្នុងភាពជាម្ចាស់និងការទទួលខុស ត្រូវខ្ពស់ពីសំណាក់កូនខ្មែរដែលមាន សមាសភាពគ្រប់វ័យ ទាំងវ័យចំណាស់ ទាំងវ័យកណ្ដាល ទាំងវ័យក្មេងដែលពោរ ពេញដោយសមត្ថភាពខ្ពស់ ថាមពល និងភាពច្នៃប្រឌិត ។ ក្នុងគោលបំណង ឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីដែល នឹងកើតមានឡើងនៅក្នុងទីផ្សារការងារ កម្ពុជាដែលរួមមាន 8
- ចូលរួមកែលម្អរចនាសម្ព័ន្ធសេដ្ឋ កិច្ចដែលធ្លាប់តែពឹងផ្អែកលើវិស័យមួយ ចំនួនដែលមានលក្ខណៈសាមញ្ញតូច ចង្អៀត ។
- ឆ្លើយតបទៅនឹងបរិការណ៍ប្រជា សាស្ដ្រកម្ពុជាដែលសម្បូរទៅដោយពល ករវ័យក្មេងទាមទារឱ្យមានការបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ។
- រក្សាកម្លាំងពលកម្មនៅក្នុងតំបន់ នីមួយៗ កាត់បន្ថយការចាកចេញពីជន បទទៅទីប្រជុំជន ។
- ត្រៀមរៀបចំកម្លាំងពលកម្មជំនាញ ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ។
- ដោះស្រាយបញ្ហាសម្ពាធកាន់តែ ខ្លាំងអំពីការកំណត់ប្រាក់ឈ្នូល ។
- ពង្រឹងរក្សានិរន្ដរភាពសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ ៕
ដោយ៖ ហេង សូរិយា