ខេត្ដព្រះសីហនុ៖ ជើងកាងប្រចាំភូមិ ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបាន នគរបាលស្រុកព្រៃនប់ចាប់ខ្លួនក្រោយពី ប្រើកូនកាំបិតចាក់ទៅលើជនរងគ្រោះ ម្នាក់ឱ្យរបួសធ្ងន់។ ករណីចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០១៥ នៅភូមិកោះ ខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្ដព្រះ សីហនុ។
នគរបាលស្រុកព្រៃនប់ឱ្យដឹងថា ជន បង្ករបួសស្នាមត្រូវចាប់ខ្លួនឈ្មោះ ង៉ែត ខុន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នក នេសាទ មានទីលំនៅកន្លែងកើតហេតុ។ ចំណែកបក្ខពួក២នាក់ទៀតដែលបានរត់ គេចខ្លួនទី១-ឈ្មោះ ហេង ភេទប្រុស អាយុ២៩ឆ្នាំ និងទី២-ឈ្មោះ វង្ស ជាកម្ម ករទូកនេសាទ ស្នាក់នៅភូមិ-ឃុំកើត ហេតុ។
នគរបាលបានបញ្ជាក់ថា ក្រុមជន សង្ស័យបានប្រើកូនកាំបិតចិតបន្លែចាក់ ទៅលើជនរងគ្រោះឈ្មោះ ស៊ុយ សារ៉ាយ ភេទប្រុស អាយុ៣៧ឆ្នាំ ជាកម្មករទូក នេសាទដូចគ្នា មានទីលំនៅភូមិអូត្រាវ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ជនរងគ្រោះត្រូវជនដៃដល់ចាក់ចំនួន២ កាំបិតត្រូវចំស្មាខាងស្ដាំរបួសធ្ងន់កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។
បើតាមប្រជាពលរដ្ឋប្រាប់សមត្ថកិច្ច ថា ជនសង្ស័យនិងបក្ខពួក២នាក់ដែល បានរត់គេចខ្លួនជាមនុស្សកាចសាហាវ និងជាជើងកាងប្រចាំភូមិ កុំថាឡើយ មានជម្លោះតិចតួច សូម្បីតែអ្នកមើល មុខក៏ត្រូវពួកគេរងរឿងវាយតប់ដែរ។ ជាក់ស្ដែងដូចជាករណីជនរងគ្រោះខាង លើនេះមិនមានជម្លោះធំដុំនឹងក្រុមជន សង្ស័យនោះទេ ក៏ត្រូវពួកគេព្រួតវាយ ចាក់ឱ្យរបួសធ្ងន់តែម្ដង។
ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់បាន សម្ដែងនូវភាពកក់ក្ដៅចំពោះសមត្ថកិច្ច ដែលបានចាប់ជនសង្ស័យនិងសន្យាបន្ដ ចាប់ខ្លួនបក្ខពួក២នាក់ទៀតដែលកំពុង រត់គេចខ្លួនព្រោះកន្លងទៅជនមួយក្រុម នេះបង្កការភ័យខ្លាចគ្រប់ពេលវេលា ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ។
ប្រជាពលរដ្ឋក៏សំណូមពរដល់សមត្ថកិច្ចត្រូវចាត់ការជនសង្ស័យនេះឱ្យបាន តឹងរឹងកុំដោះលែងឱ្យសោះ បើមិនដូច្នោះ ទេគេមិនរាងចាលឡើយ ៕
ដោយ៖ ឆ្លាមសមុទ្រ