រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​សួរសុខទុក្ខ​អ្នកចម្រៀង​អា​យ៉ៃ​លោកតា​ផ្លុ​ង ​មឿ​ក​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋ​ មន្ដ្រី​ក្រសួង​ព័ត៌មាន​ជាមួយ​សមាជិក​ ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ​បាន​ធ្វើ​ដំណើរ​ជា​ថ្មី​ទៅ​ផ្ទះ​ជួល​អ្នកចម្រៀង​អា​យ៉ៃ​ល្បីឈ្មោះ​លោកតា​ ផ្លុ​ង​ មឿ​ក​ ដើម្បី​សាកសួរ​សុខទុក្ខ​លោកតា​ដែល​ ធ្លាក់ខ្លួន​ឈឺ​ជំងឺ​វង្វេងវង្វាន់​ជិត​៣​ឆ្នាំ​មក​ ហើយ​ ។​ ការ​ចុះ​សាកសួរ​សុខទុក្ខ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ តុលា​ ឆ្នាំ​២០១៥​ នៅ​គេហដ្ឋាន​លោក​ តា​នា​តំបន់​ប៊ូល​ឌិ​ញ​ ក្នុង​សង្កាត់​ទន្លេ​បា​ សាក់​ ខណ្ឌចំការមន​ ។​

IMG_0068

​ក្នុង​ជំនួប​សួរសុខទុក្ខ​នេះ​លោក​ខៀវ​ កញា​រី​ទ្ធ​បាន​ធ្វើការ​ផ្ដាំផ្ញើ​ឱ្យ​លោកតា​ផ្លុ​ង​មឿ​ក​ខិតខំ​ថែរក្សា​សុខភាព​ពិសា​ថ្នាំ​និង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ហើយ​ទទួល​ ទាន​អាហារ​ដែល​មាន​ជីវជាតិ​។​

​លោក​រដ្ឋមន្ដ្រី​បញ្ជាក់​ដែរ​ថា​ ទោះបី​ ជា​មមាញឹក​នឹង​ការងារ​ក្រសួង​ជា​ច្រើន​ក្ដី​ក៏​លោក​នៅ​តែ​ឆ្លៀត​ពេលវេលា​ដើម្បី​មក​សាកសួរ​សុខទុក្ខ​ហើយ​លោក​ក៏​មាន​គម្រោង​រៀបចំ​ពិធី​ជួបជុំ​សិល្បករ​ជើង​ ចាស់​នៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ​។​

​លោក​រដ្ឋមន្ដ្រី​រំពឹង​ថា​ ស្ថានភាព​ជំងឺ​ របស់​លោកតា​ផ្លុ​ង​ មឿ​ក​ នឹង​មាន​ភាព​ កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ ។​ ជាមួយ​គ្នា​ នេះ​លោក​រដ្ឋមន្ដ្រី​និង​លោកស្រី​ក៏​បាន​ ប្រគល់​នូវ​ថវិកា​ គ្រឿង​ឧបភោគ​បរិ​ ភោគ​ និង​ថ្នាំពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​ បន្ដ​ជូន​ដល់​លោកតា​ផ្លុ​ង​ មឿ​ក​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ដែរ​ថា​ លោកតា​ផ្លុ​ង​ មឿ​ក​ ឆ្នាំ​នេះ​មាន​អាយុ​៨៣​ឆ្នាំ​ហើយ​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​វង្វេងស្មារតី​អស់​រយៈ​ ពេល​៣​ឆ្នាំ​កន្លង​មក​ហើយ​ដែរ​ ដោយ​ ភរិយា​និង​កូនៗ​បាន​បញ្ជូន​លោកតា​ទៅ​ ព្យាបាល​នៅ​មន្ទីរពេទ្យ​បន្ដ​ពី​មួយ​ទៅ​ មួយ​រហូត​យក​ទៅ​ព្យាបាល​ជាមួយ​គ្រូខ្មែរ​និង​ជាមួយ​ព្រះសង្ឃ​តាម​វត្ដ​ផង​ដែរ​។​

​តាម​ភរិយា​លោកតា​ផ្លុ​ង​ មឿ​ក​ បាន​ បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ការ​ព្យា​ បាល​នៅ​តែ​បន្ដ​មាន​ទាំង​ខ្សោះ​ទ្រព្យធន​ ព្រោះតែ​ផ្ទះ​ក្នុង​តំបន់​ប៊ូល​ឌី​ញ​រស់នៅ​ រាល់​ថ្ងៃនេះ​ជា​ផ្ទះ​ជួល​គេ​ប៉ុណ្ណោះ​ ដោយ​ ក្នុង​នោះ​មួយ​ខែ​៧០​ដុល្លារ​នៅ​ជុំ​កូនចៅ​ ជិត​១០​នាក់​ ។​ ទោះបីជា​យ៉ាងណា​អ្នក​ ស្រី​ពិ​រ៉ា​នៅ​តែ​មិន​ភ្លេចគុណ​ដល់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រា​នី​ និង​សម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ ដែល​កន្លង​មក​ធ្លាប់​ ផ្ដល់​ជូន​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​ជា​ថវិកា​ចំនួន​ ៥​ពាន់​ដុល្លារ​សម្រាប់​យក​មក​ប្រើប្រាស់​ព្យាបាល​ជំងឺ​រហូត​បាន​ធូរស្បើយ​បន្ដិច​ នេះ​។​

​អមដំណើរ​ក្នុង​កម្មវិធី​ចុះ​សាកសួរ​សុខ​ ទុក្ខ​នេះ​ដែរ​ក៏​មាន​វត្ដមាន​សិល្បករ​និង​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ​ក្នុង​នោះ​មាន​អតីត​តារា​ កំប្លែង​នាយ​ឃ្លោក​ ប្រធាន​ក្លិប​សិល្បៈ​ ឌី​ភី​លោក​កុយ​ ស៊ី​ឌឿ​ន​ អគ្គ​នាយិកា​ផលិត​ កម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ដ​ ពិធីករ​លោក​ អ៊ឹម​ ជីវ៉ា​ និង​លោក​ប៊ី​ លី​ហួរ​ ក៏​បាន​រួម​គ្នា​ ផ្ដល់​អំណោយ​ជា​ថវិកា​បន្ថែម​ដល់​លោកតា​ ផ្លុ​ង​ មឿ​ក​ ផង​ដែរ​។​

​អតីត​តារា​កំប្លែង​នាយ​ឃ្លោក​និង​ជា​ ប្រធានកិត្ដិយស​សមាគម​សិល្បករ​ខ្មែរ​ បាន​បញ្ជាក់​ក្នុង​ឱកាស​នោះ​ថា​ កន្លង​ មក​សមាគម​សិល្បករ​ខ្មែរ​ធ្លាប់​បាន​ទៅ​ សាកសួរ​សុខទុក្ខ​និង​យក​អំណោយ​ជា​បន្ដបន្ទាប់​ជូន​ដល់​អតីត​អ្នកចម្រៀង​អា​យ៉ៃ​ លោកតា​ផ្លុ​ង​ មឿ​ក​ ជា​បន្ដបន្ទាប់​។​

​លោក​ថា​ ការ​សាកសួរ​សុខទុក្ខ​គឺ​ ជា​កម្លាំង​ចិត្ដជា​ការ​លើកទឹកចិត្ដ​និង​មិន​ បោះបង់​ចោល​គ្នា​នៅ​គ្រា​លំបាក​បើ​ទោះបីជា​ការ​ជួយ​នេះ​មាន​ច្រើន​ឬ​តិច​ក្ដី​ ។​

​លោក​កុយ​ ស៊ី​ឌឿ​ន​ បាន​បញ្ជាក់​ថា​ លោកតា​ផ្លុ​ង​ មឿ​ក​ គឺជា​អ្នកចម្រៀង​ អា​យ៉ៃ​ល្បីល្បាញ​និង​ទទួល​បានការ​គាំទ្រ​ ច្រើន​ពី​ប្រជាជន​កម្ពុជា​។​

​លោក​ថា​ ការ​មក​ចូលរួម​សាកសួរ​សុខ​ ទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​គឺ​បាន​បង្ហាញ​ពី​ការ​យកចិត្ដ​ទុក្ខ​ដាក់​ចំពោះ​សុខ​ ទុក្ខ​សិល្បករ​ក៏​ដូច​ជា​ការ​តបស្នង​សង​ គុណ​និង​ផ្ដល់​នូវ​កម្លាំងចិត្ដ​ដល់​សិល្បករ​ ដែល​ធ្លាប់​មាន​ស្នាដៃ​ក្នុង​សង្គម​សិល្បៈ​ ។​

​លោកស្រី​ថុ​ង​ ស៊ីវ​ទៀង​ អគ្គ​នាយិកា​ ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​បញ្ជាក់​ក្នុង​ ឱកាស​នោះ​ដែរ​ថា​ ទោះបីជា​លោក​ តា​ផ្លុ​ង​ មឿ​ក​ មាន​ជំងឺ​និង​ចាស់ជរា​ បន្ដិច​ក្ដី​ក៏​លោក​នៅ​តែ​អាច​ជាទី​ប្រឹក្សា​សម្រាប់​សិល្បករ​ជំនាន់​ក្រោយ​។​

​អ្នកស្រី​បញ្ជាក់​ថា​ ទាំង​សិល្បករ​ជើង​ ចាស់​និង​សិល្បករ​ជំនាន់​ក្រោយ​នៅ​តែ​ មិន​អាច​កាត់​ផ្ដាច់​ពី​គ្នា​បាន​ទេ​។​ លោក​ ស្រី​ក៏​អំពាវនាវ​ឱ្យ​សិល្បករ​ចាស់​ក្មេង​ ប្រុស​ស្រី​រួបរួមសាមគ្គី​គ្នា​ដើម្បី​ជួយ​ ជ្រោមជ្រែង​វិស័យ​សិល្បៈ​ឱ្យ​កាន់តែ​រីក​ ចម្រើន​និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ ច្រើន​ពី​ទស្សនិកជន​ ៕

IMG_0055IMG_0077IMG_0083

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print