ខេត្ដពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅ ក្នុងស្រុកបាកានបានប្រាប់ឱ្យដឹងថា ពីមុន ក៏ដូចជាពេលបច្ចុប្បន្នអំពើលួចប្លន់បាន កើតឡើងស្ទើររាល់យប់-ថ្ងៃ ហើយក្រុម ជនល្មើសសមត្ថកិច្ចពុំសូវចាប់ខ្លួនបាន នោះទេ បើទោះជាក្រុមចោរបានបំពុល សត្វឆ្កែ-ឆ្មាងាប់ស្ទើររាល់យប់លួចយក ម៉ូតូរបស់អ្នកភូមិក៏ដោយ ។
ប្រជាពលរដ្ឋបានសម្ដែងការមិន សប្បាយចិត្ដចំពោះសកម្មភាពកើតមាន ចោរកម្មលួចទ្រព្យសម្បត្ដិរបស់ពួកគាត់ដែលនេះបង្ហាញឱ្យឃើញថា សុវត្ថិភាព ភូមិ-ឃុំនិងសន្ដិសុខសម្រាប់ប្រជាពល រដ្ឋមិនមានភាពកក់ក្ដៅទាល់តែសោះ ។
បើតាមប្រជាពលរដ្ឋមួយរូបឈ្មោះ ជួន សៀក ភេទប្រុស អាយុ៥៩ឆ្នាំ* រស់ នៅភូមិសានស ឃុំអន្សាចំបក់ ស្រុក ក្រគរ បានឱ្យដឹងថា កាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៥ ក្រុមចោរបានលួច យកម៉ូតូរបស់គាត់មួយគ្រឿងម៉ាកហុង ដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-2037 ។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ញង សាន ភេទប្រុស អាយុ៤៥ឆ្នាំ រស់ នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុក បាកាន បានអះអាងឱ្យដឹងដែរថា កាល ពីយប់ថ្ងៃទី២២ ខែតុលា ក្រុមចោរក៏បាន លួចយកម៉ូតូម៉ាកវ៉េវអាល់ហ្វាគ្មាន ស្លាកលេខមួយគ្រឿងរបស់គាត់ដែរ។ មិនតែប៉ុណ្ណោះក្រុមចោរនៅបានដាក់ថ្នាំបំពុលឱ្យឆ្កែនិងឆ្មារបស់គាត់ចំនួន៥ ក្បាលងាប់រដូករណែលនៅមុខផ្ទះថែម ទៀតផង ។
ដោយឡែកតាមប្រជាពលរដ្ឋរស់នៅ ក្រុង-ខេត្ដពោធិ៍សាត់ក៏បានប្រាប់ឱ្យដឹង ដែរថា ករណីលួច ប្លន់ និងបំពុលឆ្កែ-ឆ្មា ឱ្យងាប់ក៏កើតមានទាំងយប់ទាំងថ្ងៃផង ដែរនិងច្រើនករណីជាងនៅស្រុកក្រគរ និងស្រុកបាកាននោះទៅទៀត ។
ជុំវិញសកម្មភាពចោរដាក់ថ្នាំសម្លាប់ ឆ្កែ-ឆ្មាលួចយកទ្រព្យសម្បត្ដិប្រជាពល រដ្ឋនេះ លោក ឯម រុន អធិការនគរបាល ស្រុកក្រគរបានទទួលស្គាល់ថា ពិតជា បានកើតមានប្រាកដមែនកាលពីយប់ថ្ងៃទី២១ ខែតុលា ហើយសមត្ថកិច្ចនិងអាជ្ញា ធរបាននិងកំពុងមានវិធានការ ព្រមទាំង ស្រាវជ្រាវឈានទៅចាប់ខ្លួនក្រុមចោរ ទាំងនេះយកទៅផ្ដន្ទាទោសតាមច្បាប់ ។ រីឯលោក នាង វុធ អធិការនគរបាល ស្រុកបាកានក៏បានលើកឡើងស្រដៀងគ្នានឹងលោក ឯម រុន អធិការស្រុកក្រគរ ដែរហើយបានទទួលស្គាល់ថាមានករណី ចោរលួចម៉ូតូប្រជាពលរដ្ឋកាលពីយប់ ថ្ងៃទី២២ ខែតុលា នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកក្រគរ នោះពិតមែន ។
លោកអធិការបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចនិងអាជ្ញាធរបាននិងកំពុងមាន វិធានការដើម្បីពង្រឹងសន្ដិសុខជូនប្រជា ពលរដ្ឋនិងតាមស្រាវជ្រាវចាប់ខ្លួនក្រុម ចោរទាំងនោះ ។
គួរបញ្ជាក់ថា ករណីក្រុមចោរដាក់ ថ្នាំបំពុលសត្វលួចយកទ្រព្យសម្បត្ដិប្រជា ពលរដ្ឋមានដូចជា គោ ក្របី មាន់ ទា ជ្រូក ម៉ូតូ បានកើតឡើងជាបន្ដបន្ទាប់ នៅក្នុងខេត្ដពោធិ៍សាត់ ពិសេសនៅតាម ភូមិ-ស្រុកដាច់ស្រយាល បើទោះបីជា គេបានដឹងថា មានការយាមកាមពី សមត្ថកិច្ចនិងប្រជាការពារភូមិក៏ដោយ។ សកម្មភាពលួចប្លន់ជាបន្ដបន្ទាប់ធ្វើឱ្យ ប្រជាពលរដ្ឋព្រួយបារម្ភនេះលោក អភិ បាលខេត្ដនិងលោក ស្នងការខេត្ដពោធិ៍ សាត់ដែលទើបទទួលបានផ្កាយ១ថែម ទៀតនោះគួរតែមានផែនការពង្រឹងសន្ដិសុខដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឡើងវិញដើម្បីផ្ដល់ភាពកក់ក្ដៅដល់ ប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ-ឃុំ- ស្រុកក្នុងខេត្ដមួយនេះ ៕
ដោយ៖ សហការី