ខេត្ដតាកែវ៖ ក្រុមមន្ដ្រីសាលាស្រុក អង្គរបុរីបានឱ្យដឹងថា ទូកនេសាទជនជាតិ វៀតណាមនិងទូកនេសាទល្មើសច្បាប់ ផ្សេងៗទៀតនៅក្នុងភូមិសាស្ដ្រស្រុកនេះភាគច្រើនត្រូវបានកាងការពារដោយ អ្នកមានអំណាចដោយគេបានកំណត់ឱ្យបង់ថ្លៃចំពោះឧបករណ៍នេសាទទាំងនោះ។
តាមសេចក្ដីរាយការណ៍ថា ស្បៃមុង សៃយ៉ឺនចម្ងាយរាប់គីឡូមែត្រគឺគេគិត ក្នុង១ម៉ែត្រ២ម៉ឺនរៀល ។ ចំណែកទូកដាក់ លបក្ដាមក្នុង១ទូក២លានរៀល ទូកដាក់ លបបង្កង១ទូក៤លានរៀល ទូកដាក់សៃ យ៉ឺនកន្ទុយកណ្ដុរ១ទូក៦លានរៀល ទូក ដាក់លបត្រីរ៉ស់១ទូក៤លានរៀល ដោយ គេដឹងថាមាននាយទាហានការពារព្រំ ដែនប្រចាំច្រកថ្មបីដុំម្នាក់ឈ្មោះ ឡេះ សូនី ជាអ្នកប្រមូលលុយទាំងនោះ ។
ជុំវិញការចោទប្រកាន់នេះលោក ឡេះ សូនី បានថ្លែងទទួលស្គាល់ថា នៅ ចំណុចខាងលើពិតជាមានបទល្មើស នេសាទច្រើនមែនពិសេសជនជាតិវៀតណាមហើយលោកគ្រាន់តែជាអ្នកគ្រប់ គ្រងប៉ុណ្ណោះ ។
ចំណែកលោកឧត្ដមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្ដតាកែវ បានឱ្យដឹងថា ចំពោះជនជាតិវៀតណាម ដែលមកស្នាក់នៅប្រព្រឹត្ដបទល្មើស នេសាទនៅចំណុចខាងលើលោកបាន បញ្ជាកម្លាំងឱ្យចុះទៅស្រង់ស្ថិតិដើម្បី រាយការណ៍ជូនថ្នាក់លើហើយ ៕
ដោយ៖ ហេង នរិន្ទ្រ