នៅពេលនេះមេខ្លោងបើកសង្វៀនបញ្ជល់មាន់ដ៏ធំនៅអរិយក្សត្រ កំពុងត្រូវបានសាកសួរ ដោយនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ មុននេះបន្តិច នាវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកណ្តាល កំពុងធ្វើការសាកសួរទៅលើជនសង្ស័យ ដែលជាមេខ្លោងនិងជាម្ចាស់ទីតាំងបើកល្បែងស៊ីសងសង្វៀនបញ្ជល់មាន់នៅអរិយក្សត្រ ។

ការបើកប្រតិបត្តិការចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើ ធ្វើឡើងដោយកម្លាំងនគរបាល ខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ។ ប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង ១០០នាក់ និងចាប់យករថយន្ត៦៤គ្រឿង ម៉ូតូ១៣៨គ្រឿង និងបានវាយកម្ទេចចោលទីតាំង សង្វៀនបញ្ជល់មាន់ ។

ប្រតិបត្តិការនេះទទួលបានការសាទយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ ពិសេសក៏មានប្រតិកម្មពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានព្រមានធ្ងន់ៗ បង្ខំឲ្យម្ចាស់ទីតាំងត្រូវបង្ហាញខ្លួនជូនសមត្ថកិច្ច បើពុំដូច្នេះទេ លោកនឹងមានវិធានការណ៍ បន្ត ។ រយៈពេល២ថ្ងៃការបង្ក្រាបសង្វៀនបញ្ជល់មាន់មាន២ករណី ទី១-ដឹកនាំដោយលោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ធ្វើឡើងនៅស្រុកបាទី ជាកម្មសិទ្ធិតែ មួយនៃម្ចាស់ទីតាំងបញ្ជល់មាន់នៅអរិយក្សត្រ ។

ការបង្ក្រាបទីតាំងធំៗទាំង២ខាងលើនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស ។ ក្នុង នោះសូម្បីតែមេឆ្នោតធំៗដែលកំពុងប្រកបរបរជួញដូរនៅរាជធានីភ្នំពេញ កំពុងមានការ ព្រួយបារម្ភ ខណៈពួកគេបានពង្រីកមុខរបរនេះរាយប៉ាយជាច្រើនកន្លែងទូទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ មេឆ្នោតធំៗទាំងនេះ ភាគច្រើនជាប្អូនធម៌មេៗអាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែពួកគេមិនទាន់ដឹងថាត្រូវបន្តអាជីវកម្មនេះតទៅទៀតឬយ៉ាងណា? ៕ ដោយ ៖ ស្អាងជ័យ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print