តុលាការឃុំខ្លួនម្ចាស់ទីតាំងជល់មាន់ដ៏ធំនៅស្រុកល្វាឯម ដាក់ពន្ធនាគារបណ្តោះអាសន្នហើយ

ចែករំលែក៖

ខេត្តកណ្តាល:នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧​ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បននសម្រេចចេញដីការឃុំខ្លួន ម្ចាស់ទីតាំងប្រជល់មាន់ដ៍ធំនៅស្រុកល្វាឯម  ដាក់ពន្ធនាគារបណ្តោះអាសន្នហើយពីបទ” អ្នកបើកល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និង ភ្នាក់ងារល្បែងស៊ីសង» តាមមាត្រា០៥ ច្បាប់ស្តីពីការបង្ក្រាបល្បែងសីុសង។ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំលានរៀល (៥.០០០.០០០៛០០) ដល់ម្ភៃលានរៀល (២០.០០០.០០០៛០០) ឬ ដាក់គុកពី មួយឆ្នាំ ដល់ប្រាំឆ្នាំ  ។  ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។

ជនត្រូវចោទមានឈ្មោះ ថៃ ផានី ហៅម៉ាប់ អូស្ត្រាលី ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៤ ធ្នូ ២០១៧នេះ សមត្ថកិច្ចចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរដែនដីប្រមាណជាង២០០នាក់ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបើកប្រតិបត្តិបង្ក្រាបសង្វៀនបញ្ជល់មាន់អត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដោយបានឃាត់ខ្លួនមនុស្សជិត២០០ រថយន្តនិងម៉ូតូជិត២០០គ្រឿង មាន់ជល់ជាង១០០ក្បាល។

លោកឧត្តមសេនីយន៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ បានមានប្រសាសន៍ថា ក្នុងប្រតិបត្តិការណ៍នេះយើងបានប្រើប្រាស់កម្លាំងចម្រុះជិត២០០នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន១៥០នាក់ កម្លាំងកងរាជអាវុធហត្ថចំនួន២០នាក់ រួមជាមួយអាជ្ញារឃុំ ស្រុកផងដែរ និងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោក ឯក ស៊ុនរស្មី ។

ក្នុងប្រតិប ត្តិការនេះយើងបានឃាត់ខ្លួនមនុស្សចំនួន១៧៥នាក់ ដកហូតកាំភ្លើងខ្លីស៊េរីទំនើបម៉ាកINFINITY ១ដើម បង់ចំនួន២និងគ្រាប់ចំនួន១៦គ្រាប់ រថយន្តចំនួន៦១គ្រឿង ម៉ូតូ១៣៨គ្រឿង មាន់គកចំនួន១១៩ក្បាល ស៊ុមក្រុងមាន់១៦៥ ស្កុតរុំខ្នាយមាន់ចំនួន១៨ដុំ។

លោកស្នងការបានបន្តថា មនុស្សរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាល ខេត្តកណ្តាល ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចំណែក ឯរោងសង្វៀនជល់មាន់ត្រូវបានកំទេចចោលទាំងស្រុង ប៉ុន្តែ អ្វីដែលគួរឱ្យសោកស្តាយម្ចាស់ទីតាំងបានគេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ដោយបន្សល់ទុកនូវរថយន្ត និងកាំភ្លើងខ្លី មួយ​ ដើមនៅក្នុងរថយន្ត។

គួរបញ្ជាក់ដែរថា បន្ទាប់ពីប្រតិបត្តិការបង្ក្រាបនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ” ខ្ញុំបញ្ជារឱ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឱ្យសមត្ថកិច្ចជាប ន្ទាន់។

បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹងបញ្ជារឱ្យសមត្ថកិច្ចតាមចាប់ខ្លួនឱ្យខានតែបាន ដើ ម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក្មួយប្រសារបស់ខ្ញុំក៏ដោយ “។ បន្ទាប់ពីការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ម្ចាស់សង្វៀនខាងលើ ដែលគេស្គាល់ថា ឈ្មោះ ថៃ ផានី ហៅម៉ាប់ បានចូលទៅប្រគ ល់ខ្លួនឱ្យកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី០៤ ធ្នូ ២០១៧​។

ព័ត៌មាន​បន្ថែម​នាល្ងាចថ្ងៃទី​៥​ ខែធ្នូ​  ឆ្នាំ​២០១៧បានឱ្យ​ដឹង​ថា​ ចំពោះអ្នក​លេង​ល្បែង​ជល់​មាន់​៦៤នាក់​នៅ​អរិយក្សត្រ​ ត្រូវ​បាន​លោក​ សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រលប់​ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​មួយ​ខែ​តែ​ទោស​នេះ​ត្រូវ​ព្យួរ​ ហើយ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ តាម​មាត្រា​៤ច្បាប់​ស្តីពី​ការ​បង្ក្រាប​ល្បែង​ស៊ីសង​៕  ដោយ:ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print