សម្តេចតេជោ៖ កូនក្មួយដឹងទេ ក្នុងពេលដែលពូចុះមកសួរសុទុក្ខ និងស្វែងយល់អំពីស្ថាន ភាពការងាររបស់ក្មួយៗ ដើម្បីពូ មានឱកាសបានជួយដោះស្រាយបញ្ហាប្រឈមនានារួមទាំងការតម្លើងប្រាក់ខែ ការថែទាំសុខភាព ប្រាក់ ចូលរឺត្រែត និងប្រាក់ឧបត្ថម្ភគាំពារសុខភាពជាដើម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិចយ៉ាងដូច្នេះថា៖

«កូនក្មួយដឹងទេ ក្នុងពេលដែលពូចុះមកសួរសុទុក្ខ និងស្វែងយល់អំពីស្ថាន ភាពការងាររបស់ក្មួយៗ ដើម្បីពូ មានឱកាសបានជួយដោះស្រាយបញ្ហាប្រឈមនានារួមទាំងការតម្លើងប្រាក់ខែ ការថែទាំសុខភាព ប្រាក់ ចូលរឺត្រែត និងប្រាក់ឧបត្ថម្ភគាំពារសុខភាពជាដើម…។ល។

កូនក្មួយដឹងទេ គឺមានក្រមជនក្បត់ជាតិនៅក្រៅប្រទេស បានអំពាវនាវអោយកងទ័ពជាតិយើងបះបោរ។ តើមានអ្វីកើតឡើង បើកងទ័ពយើងបះបោរ មែន? គឺមានតែសង្គ្រាមកើតឡើង…គឺនឹងគ្មានរោងចក្រ ហើយក្មួយៗក៏អត់មានការងារធ្វើដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ក្មួយៗព្រមទាំងក្រុមគ្រួសារ ឪពុក ម្តាយ និងបងប្អូនរាប់លាននាក់មិនខាន។ ជនក្បត់ជាតិទាំងនោះ ស្គាល់កម្ពុជាតិចពេកហើយ ស្គាល់កងទ័ព ជាតិយើងតិចពេកហើយ។ កងទ័ពជាតិយើង មិនលង់ចាញ់ល្បិចកលដោយការញុះញុងពីជនក្បត់ជាតិ ទាំងនោះឡើយ។ ជនដែលញុះញុងអោយកងទ័ពមិនគោរពបទបញ្ជាគឺជា បទល្មើសដែលនឹងទទួលទោសទៅតាមច្បាប់ប្រទេសជាធរមាន។

ពូសូមបញ្ជាក់ជូនក្មួយៗក៏ដូចជាបងប្អូនជនរួមជាតិទូទាំងប្រទេសថា នៅពេលមានវត្តមានពូដឹកនាំប្រទេស គឺកុំបារម្ភពីសង្រ្គាមកើតឡើងអោយសោះ។ ពូ (ហ៊ុន សែន) រួមជាមួយថ្នាក់ដឹកនាំ គណបក្សប្រជាជន ជា ច្រើនទៀត គឺប្តេជ្ញាការពារថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print