លោកសុខ ពេញវុធ បន្តចុះត្រួតពិនិត្យ ការដ្ឋានជួសជុល និង ប្តូរប្រព័ន្ធលូថ្មី មុខកាត់០៨តឹក ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញដឹកនាំមន្ត្រីរាជការ ក្រោមឱវាទ ចុះត្រួតពិនិត្យ ការដ្ឋានជួសជុល និង ប្តូរប្រព័ន្ធលូថ្មី មុខកាត់០៨តឹក នៅតាមបណ្តោយផ្លូវលេខ៤៧ ចាប់ពីកែងផ្លូវលេខ៨៤ រហូតដល់មុខ វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ដោយមានប្រវែង៤១០ម៉ែត្រ ជាគម្រោងអភិវឌ្ឍ របស់រដ្ឋបាលខណ្ឌដូនពេញ ដោយអនុវត្តន៍បាន៤០%ហើយគិតត្រឹមថ្ងៃនេះ ។

ក្នុងនោះលោក អភិបាល បានមានប្រសាន៍ថា៖

ទី១.រដ្ឋបាលខណ្ឌដូនពេញ សូមការអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវ៤៧ ចំពោះការជួសជុលដាក់បំពង់លូថ្មីនេះប្រើប្រាស់រយៈពេលយូ ដោសារតែកាជីកដីដាក់បំពង់លូធំនេះប៉ះពាល់ដល់ខ្សែរភ្លើងក្រោមដីរបស់ អគ្គីសនីកម្ពុជា(EDC) ចំពោះករណីនេះ រដ្ឋបាលខណ្ឌដូនពេញ បានដោះស្រាយជាមួយអគ្គីសនីកម្ពុជា(EDC)រួចរាល់ហើយ ។

ទី២.ចំពោះអ្នកម៉ៅកាគម្រោងត្រូវធ្វើយ៉ាងណាដាក់ប្រព័ន្ធលូនេះ អោយត្រឹមត្រូវតាមបច្ចេកទេស ដែលបានកំណត់។

ទី៣.ក្រោយពេលដាក់ប្រព័ន្ធលូរួច ត្រូវកើបអាចម៍ដីដែលនៅសល់ចេញអោយអស់ ជៀសវាងពេលមានមេឃភ្លៀង ធ្វើអោយរអិល បង្កការគ្រោះថ្នាក់ដល់អ្នកធ្វេីដំណើរ ឬ បង្កអោយមានការកកស្ទះចរាចរ និងប៉ះពាល់ដល់ការចេញចូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយការដ្ឋាននេះផងដែរ។

ទី៤.ត្រូវចាក់បេតុង អោយបានស្អាត ឡើងវិញត្រង់កន្លែងណាដែលបាន ជីកដីប្តូរលូរួច ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print