អំណោយ មនុស្សធម៌របស់សាខារាជធានីភ្នំពេញ ផ្តល់ជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៤០ គ្រួសារ ក្នុងខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នាវេលាម៉ោង៣រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៧ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ស្រី អ៊ួន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស អនុប្រធានកិត្តិយស និង ជាប្រធានក្រុមការងារគណៈកម្មាធិការសាខារាជធានី ភ្នំពេញ និង មានការចូលរួមពី លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ លោក មា សុភាព អភិបាលរងខណ្ឌមានជ័យ និងជាអនុប្រធានកិត្តិយសអនុសាខា រួមទាំងលោក កែវ សាវឿន ចៅសង្កាត់រង សង្កាត់ចាក់អង្រែលេី លោក ជា សុខៃ ចៅសង្កាត់រងទី២ សង្កាត់ចាក់អង្រែក្រោម សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌ យុវជន យុវនារី ស្មគ្រ័ចិត្តកាកបាទក្រហមខណ្ឌ យុវជនកាយារិទ្ធិ ខណ្ឌមានជ័យ បានអញ្ជេីញចុះសាកសួរសុខទុក្ខ និង នាំយកអំណោយ មនុស្សធម៌របស់សាខារាជធានីភ្នំពេញ ទៅផ្តល់ជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៤០ គ្រួសារ រស់នៅសង្កាត់ចាក់អង្រែលេី ចំនួន ៧០គ្រួសារ និង សង្កាត់ចាក់អង្រែក្រោម ចំនួន ៧០គ្រួសារ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីនេះដែរ លោក ឌី រ័ត្នខេមរុណ បានឡើងអាននូវរបាយការណ៍ស្វាគមន៍ មួយចំនួនស្តីអំពីសកម្មភាពមនុស្សធម៌ រួមទាំងការនាំយកអំណោយមនុស្សធម៍របស់អនុសាខាខណ្ឌមានជ័យ ទៅផ្តល់ ជូនបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ។ លោកបន្ថែមថា ក្នុងរយះកាល១០ខែ នៃឆ្នាំ២០១៧នេះ អនុសាខាកាកកបាទក្រហមខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៍របស់អនុសាខា និង អង្គការ សប្បុរសជននានា ទៅផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ សរុប ២៤៨៧ គ្រួសារ ដោយក្នុងនោះ មានអង្ករសរុប ៩៩តោន រួមជាថវិការចំនួន ៣៦លាន៥១ម៉ឺនរៀល ផងដែរ ។

ក្នុងឱកាសនោះលោក ស្រី អ៊ួន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស បានមានប្រសាសន៍ ទៅកាន់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ និងដោយបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និង ងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬ និន្នាការនយោបាយអ្វីឡើយ ពោលដូចពាក្យស្លោករបស់កាកបាទក្រហមកម្ពុជាបានដាក់ចេញថា : “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ” ។

លោក ស្រី អ៊ួន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស អនុប្រធានកិត្តិយស និង ជាប្រធានក្រុមការងារគណៈកម្មាធិការសាខារាជធានី ភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់ពីសុខភាព រក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការ ហូបចុក ដើម្បីជៀសវៀងពីជម្ងឺដង្កាត់ផ្សេងៗ មកបៀតបៀន ព្រមទាំងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិ ស្អប់ខ្ពើម និងរៀបចំធ្វើយ៉ាងណាដើម្បីឲ្យភូមិ-សង្កាត់ របស់យើងមានសុវត្ថិភាព ពោលគឺត្រូវរក្សាអោយបានទាំងអស់គ្នានៅសន្តិភាពជូនជាតិរបស់យើង ។

NKD-36x6_outline

ក្នុងនោះដែរ លោកស្រី អ៊ួន សុវណ្ណរិន្ទ ប៉ា សុជាតិវង្ស បានសូមអោយប្រជាពលរដ្ឋពេលបើកបរលើដងផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចឡើងជាយថាហេតុ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកក្រូច៥កំប៉ុង ទឹកបរិសុទ្ធ១កេស ទឹកត្រី២ដប ត្រីខ៥កំប៉ុង អំបិល១កញ្ចប់ និងថវិកាចំនួន ៥មុឺនរៀលចំនួន ១៤០គ្រួសារផងដែរ ៕

ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print