លោកស្នងការបញ្ជាវាយខ្នោះបុរសម្នាក់ចូលលួចមាន់​ ដែលជាវត្ថុតាង នៅក្នុងស្នងការដ្ឋានខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល: មុននេះបន្តិចលោកឧត្តមសេនីយ៍ទោ អ៊ាវ​ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជារអោយកម្លាំងការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានវាយខ្នោះបុរសម្នាក់ដែលថ្លើមធំហ៑ានចូលលួចមាន់(វត្ថុតាង) នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ហេតុការណ៍នេះបានកើតឡើងនៅហាងលក់បាយនៅមាត់ស្ទឹង ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនសង្សយ័មានឈ្មោះ ឡេង ភេទប្រុស មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា: ជនសង្សយ័ខាងលើ បានលបចូលលួចមាន់(វត្ថុតាង) ដែលសមត្ថកិច្ចនគរបាលខេត្តកណ្តាលបង្ក្រាបកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំងប្រជល់មានដ៍ធំ នៅភូមិអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ ស្រាប់តែនៅយប់ថ្ងៃទី០៥ ជនសង្សយ័ឈ្មោះ ឡេង បានចូលទៅលួចមាន់ (វត្ថុតាង) នៅក្នុងស្នងការដ្ឋានចំនួន០១ក្បាល រួចបានយកទៅលក់អោយជាម្ចាស់មាន់ថៅកែកាប់ជ្រូកនៅខណ្ឌ័ច្បារអំពៅ តម្លៃ៥០០០ដុល្លារ ។ ទើបលោកបានបញ្ជារយ៉ាងម៉ឺតម៉ាត់អោយកម្លាំងព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទៅវាយខ្នោះជនសង្សយ័នៅក្នុងហាងលក់បាយតែម្តង។

លោកស្នងការបានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ថា: អោយតែមន្ត្រីនគរបាលណាមួយហ៑ានលួចមាន់(វត្ថុតាង) និងសមគំនិតជាមួយក្រុមប្រជល់មាន់ លោកនិងដកសាក់ ហើយចាប់វាយខ្នោះ បញ្ជូនអោយតុលាការចាត់ការតាមនីតិវិធីច្បាប់៕(ដោយ:ឆ ដា)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print