ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ត្រូវនគរបាលខណ្ឌដង្កោ ឃាត់នៅយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង២៣.៣០នាទី ស្ថិតនៅចំណុចក្បែរវត្ត ឫស្សីសាញ់ ផ្លូវលំភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោដែល ពាក់ព័ន្ធនឹងសកម្មភាពកាច់កម៉ូតូ នឹងគាស់ផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ។
នគរបាលខណ្ឌដង្កោបានអោយដឹងថា ជនសង្ស័យទាំង ទី ១.ឈ្មោះ មាស វិបុល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំលូ៥ សង្កាត់សឹ្ទងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី ២.ឈ្មោះ ចេន សុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដុំផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី ជឹម សុីថា អធិការខណ្ឌដង្កោ បានអោយដឹងថា នៅវេលាម៉ោង២៣.៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ រូបលោកបានបញ្ជាអោយកម្លំាងនគរបាលក្រោមឱវាទ ល្បាតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព លុះកម្លាំងបស់លោកល្បាតទៅដល់ក្បែរវត្ត ឫស្សីសាញ់ ផ្លូវលំភូមិប្រការ សង្កាត់ព្រៃស ក៏បានឃើញ ជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកស៊ុយហ្សុយគីស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភំ្នពេញ 1BB-7891 ពេលនោះកម្លំាងសមត្ថកិច្ចបានហៅអោយឈប់ ធើ្វការត្រួតពិនិត្យ និងឆែរឆេររកឃើញ លើខ្លួនពួកគេ ឃើញសោរសម្រាប់កាច់កម៉ូតូ នៅកាបូបលុយ និងសោរសៀលេខ៨ ដែលសម្ភារៈសម្រាប់ លួចកាច់សោរកម៉ូតូ សោរផ្ទះ ដង្កាប់ ទូណឺវីស កូនសោរម៉ូតូ ដោយឃើញវត្ថុតាំងបែបនេះ លោកក៏បញ្ជាអោយបានឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ រួមទំាងវត្ថុតាង យកមកធើ្វការសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់។
លោកអធិការបានបន្តថា ក្រោយពីសាកសួរ ជនសង្ស័យទំាង០២នាក់ ខាងលើ ពួកគេបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាពួកគេធា្លប់បាន ធ្វើសកម្មភាព លួចកាច់សោរកម៉ូតូ បានសម្រេចចំនួន០២លើក រួចមកហើយ។ លើកទី០១. លួចកាច់សោរកម៉ូតូC125 ពណ៌ក្រហម នៅម្តុំវត្ដនន្ទមុន្នី សង្កាត់សឹ្ទងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកទៅបញ្ចំានៅឃំា្លងរំសេវ បានលុយ៨០ដុល្លា។ លើកទី០២. លួចកាច់សោរម៉ូតូC១២៥ ពណ៌ខ្មៅស៊េរី២០០៣ នៅម្ដុំលូប្រាំ ភូមិទ្រា សង្កា ត់សឹ្ទងមានជ័យ យកទៅបញ្ចំា នៅឃំា្លងរំសេវបានលុយ១៥០ដុលា្ល។
លោកអធិការបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួនបណ្តោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕