ល្បែងកន្ទុយលេខនៅស្រុកកំពង់ត្រាច និងខេត្តកំពតមានដ៏សំបូរបែប ស្វាគមន៍ លោកស្នងការ និងគណៈបញ្ជាការឯកភាពខេត្ត

ចែករំលែក៖

ខេត្តកំពត ៖ បញ្ហាអសន្តិសុខ ចោរឆក់ ចោរប្លន់ អំពើហិង្សាក្នុងគ្រួសារ មួយរយភាគរយគឺផ្តើមចេញពីល្បែងស៊ីសងនេះឯង ដែលជាចំណុចកាន់តែរសើបបំផុត ពោលគឺសមត្ថកិច្ច អាជ្ញាធរងាយនឹងប្រឈមក្នុងការទទួលខុសត្រូវ សម្រាប់ដែនដីសមត្ថកិច្ចខ្លួនគ្រប់គ្រង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្ត ជូនដំណេកប្រជាពលរដ្ឋ ដើម្បីឲ្យស្របតាមទិសស្លោករាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

នៅគ្រាដែលសមត្ថកិច្ចខេត្តតាកែវ និងខេត្តកណ្តាល បើកប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ដ៏ធំតាមសំណូមពរ ប្រជាពលរដ្ឋនោះ នៅខេត្តកំពតឯណេះវិញ ត្រូវបានគេរាយការណ៍ថា ស្រុកកំពង់ត្រាច គឺជាស្រុកមួយជាប់លំដាប់ខ្ពស់ដែលមានល្បែងស៊ីសងកន្ទុយលេខរីកដុះដាលដូចផ្សិត ប៉ុន្តែបទល្មើសមួយនេះហាក់ពុំដែលមានការរំខានពីអាជ្ញាធរ និងសមត្ថកិច្ចឡើយ ។ ប្រជាពលរដ្ឋយល់ច្បាស់ថា ការដែលសមត្ថកិច្ចមិនអាចបង្ក្រាប ឬចាប់ម្ចាស់មេបនល្បែងបាន ក៏ដោយសារទទួលបានផលប្រយោជន៍ពីបទល្មើសនេះ ពោលគឺមានការជាប់ចិត្តនឹងទទួល បានលាភសក្ការៈនេះតែម្តង ។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងអាណាចក្រស្រុកកំពង់ត្រាចបានបង្ហើបថា ក្នុងទីប្រជុំជនស្រុកកំពង់ត្រាចមានមេស៊ីសងកន្ទុយលេខជាច្រើននាក់ ដែលសុទ្ធតែរកស៊ីមុខរបរនេះស្ទើរដុះស្លែទៅហើយ តែពុំដែលមានការព្រមានពីសំណាក់អាជ្ញាធរ និងជំនាញឡើយ ។ ដូចជាឈ្មោះ គ្រូងួន លី កុងហ៊ ម៉ែបញ្ញា ជាដើម…ដែលគេ ដឹងថាមេកន្ទុយលេខ ។ អ្នកខាងលើប្រកបមុខរបរជាមេឆ្នោតជាយូរមកហើយ ដោយមានកូនកញ្ច្រែងដើរកត់ កន្ទុយលេខដ៏ពពាក់ពពូនដូចលក់ដូរនំចំណីអីចឹងដែរ ជួនកាលដើរកត់លេខតាមទីប្រជុំជននិងតាមផ្ទះប្រជាពលរដ្ឋទៀតផង ដោយមិនខ្លាចអាជ្ញាធរ និងក្រុមសមត្ថកិច្ចឡើយ ។

ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាច បានអំពាវនាវឲ្យលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោក ចាន់ ចេស្តា អភិបាលខេត្តកំពត គួរចាត់វិធានការលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់ ។ ដោយហេតុថាមួយរយៈពេលកន្លងទៅនេះល្បែងកំពុងរីកដុះដាលដូចផ្សិត ត្រូវគេបើកលេងយ៉ាងអនាធិបតេយ្យនៅភូមិបន្ទាយថ្ម មិនចាត់វិធានការបង្ក្រាបឡើយ ។ ប្រជាពលរដ្ឋសង្ស័យថា អាជ្ញាធរពាក់ព័ន្ធគ្រប់ជំនាញទទួល បានផលប្រយោជន៍ពីល្បែងស៊ីសង ទើបបណ្ដោយឲ្យល្បែងស៊ីសងរាលដាលកាន់តែខ្លាំងឡើងៗ ។

ពួកគាត់លើកឡើងថា ប្រសិនបើសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ទ មិនឃុបឃិតទទួលផលប្រយោជន៍ពីអ្នកបើកល្បែងទេនោះ គឺគ្មាននរណាហ៊ានបើកល្បែងស៊ីសងខុសច្បាប់នោះទេ ។ ការដែលល្បែងស៊ីសងក្នុងស្រុកកំពង់ត្រាច រាលដាលកាន់តែខ្លាំងនាពេលបច្ចុប្បន្ននេះនាំឲ្យបទល្មើសផ្សេងៗកើតឡើងកាន់តែច្រើនដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ ហើយអ្នកភូមិខ្លះចាញ់ល្បែងអស់លុយកាក់ទ្រព្យសម្បត្តិយ៉ាងច្រើន។

ប្រជាពលរដ្ឋផ្តល់ដំណឹងទៀតថា នៅផ្លូវបំបែកឃុំអង្គសុរភី ក្នុងស្រុកកំពង់ត្រាចក៏មានមេកន្ទុយលេខដុះស្នឹមម្នាក់ទៀតឈ្មោះពូ ប្រុស ដែលបច្ចុប្បន្នកំពុងរស់នៅសោយសុខនឹងការប្រមូលផលពីមុខរបរល្បែងកន្ទុយលេខហើយគេក៏ដឹងថាពូប្រុសនេះ មានកូនកញ្ច្រែងមិនក្រោម៤០នាក់ទេ ដោយមួយថ្ងៃៗមេឆ្នោតម្នាក់នេះប្រមូលប្រាក់រាប់លានរៀល ហើយគេដឹងថាមេឆ្នោតឈ្មោះពូប្រុសនេះ មានសាខានៅឯឃុំព្រែកក្រឹស (តន់ហន់) ដែលមានអ្នកចាំ ទទួលកត់លេខឆ្នោតបន្ត និងប្រមូលលុយស៊ីភាគរយនៅទីនោះ ។
ប្រភពខាងលើបានប្រាប់បន្ថែមទៀតថា ក្រៅពីមេស៊ីសងកន្ទុយលេខនៅក្នុងទីប្រជុំជនស្រុក កំពង់ត្រាច ក៏មានមេ ឆ្នោតធំៗជាច្រើននាក់ទៀតដែលកំពុងសំងំកើបលុយក្នុងរបរជាមេកន្ទុយលេខ ដូចជាក្នុងឃុំឫស្សី ស្រុកខាងលិច ដែលជាឃុំស្ថិតក្នុងតំបន់ជាយដែន គឺមានបទល្មើសល្បែងស៊ីសងកន្ទុយលេខយ៉ាងពេញបន្ទុក តែអាជ្ញាធរនិង សមត្ថកិច្ចហាក់មិនដែលខ្វាយខ្វល់បន្តិចឡើយ ទោះជាចង់មានអ្នកកត់លេខឆ្នោតរាប់សិបនាក់ដើរកត់បង្អួតបែបណាក៏ដោយចុះ។

បច្ចុប្បន្នល្បែងស៊ីសងកំពុងកើតឡើងយ៉ាងពេញបន្ទុកស្រុកកំពង់ត្រាច ខេត្តកំពត យ៉ាងអនាធិបតេយ្យផងដែរ ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់មន្ត្រីអាជ្ញាធរខេត្តកំពត និងសមត្ថកិច្ចនគរបាលក្នុងខេត្តកំពតនោះឡើយ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print