ស្វុីសនឹងមានរថភ្លើងគ្មានមនុស្សបើកជាលើកដំបូង

ចែករំលែក៖

ក្រុមហ៊ុនផលិតរថភ្លើង ប្រទេសស្វុីសបានចាប់ផ្តើមសាកល្បងរថភ្លើង គ្មាន មនុស្សបើកជាលើកដំបូងរបស់ខ្លួន ដែល ជាជោគជ័យមួយ ក្នុងវិស័យដឹកជញ្ជូននៅក្នុងប្រទេសនេះ។ ក៏ប៉ុន្តែ មតិសាធារណៈមួយចំនួនបានបង្ហាញពីក្តីបារម្ភ ចំពោះ មធ្យោបាយធ្វើដំណើរ ដែល មិនមានអ្ន កបញ្ជា អាចប្រឈមនឹងបញ្ហាគ្រប់ពេល ប្រសិនបើប្រព័ន្ធគ្រប់គ្រោង ត្រូវ ខូច «Error» នោះអ្នកដំណើរនិងគ្រោះថ្នាក់។ ប្រព័ន្ធបច្ចេកវិទ្យាគ្មានមនុស្សបើក សម្រាប់ដឹក ទំនិញ គឺប្រសើរជាងដឹកមនុស្ស។

កន្លងមកថ្មីៗ ការិយាល័យទទួលបន្ទុកការងាររថភ្លើងរបស់ប្រទេសស្វីស កាលពី ថ្ងៃម្សិលមិញ បានប្រកាសថា ខ្លួនបានចាប់ផ្តើមធ្វើការងារសាកល្បង ប្រព័ន្ធធ្វើការ ដោយខ្លួនឯង នៃខ្សែរថភ្លើងដែលនឹងមិនមានអ្នកបើកបរនោះឡើយ។

ប្រភពដដែលនេះ បានសរសេរទៀតថា ក្រុមហ៊ុនផ្លូវដែកជាតិមួយនេះ បានជឿ ជាក់ថា ខ្លួននឹងអាចធ្វើឲ្យសមត្ថភាព និង សុវត្ថិភាព គឺកាន់តែមានភាពប្រសើរឡើង តាមរយៈគម្រោងមួយនេះ ហើយចំនួនខ្សែ រថភ្លើង នៅក្នុងប្រទេសស្វុីស នឹងត្រូវ បង្កើនចំនួន ឲ្យកាន់តែច្រើនឡើងផងដែរ នៅក្រោយការងារធ្វើតេស្តត្រូវបាន បញ្ចប់។

គួរបញ្ជាក់ថា គោលបំណងធំនៃការ ដាក់ឲ្យប្រើប្រាស់នូវរថភ្លើង ដែលមិនមាន អ្នកបើកបរនេះ គឺដើម្បីធ្វើឲ្យមានការកាត់ បន្ថយ ចម្ងាយផ្លូវធ្វើដំណើររបស់រថភ្លើង ទាំងឡាយ តាមរយៈការបង្កើនចំនួនខ្សែ រថភ្លើង ឲ្យច្រើនជាងមុនឡើងវិញ ដែលវា នឹងអាចធ្វើឲ្យរថភ្លើងនីមួយៗ អាចផ្ទុក អ្នកធ្វើដំណើរបានច្រើន និងផ្ទុកទំនិញ បានច្រើនជាងមុនផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print