អាជ្ញាធរខេត្តតាកែវបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ ៖ បន្ទាប់ពីធ្លាយភាពមិន ប្រក្រតីនៃការផលិតស្ករត្នោតក្លែងក្លាយ ជាច្រើនកន្លែងនៅស្រុកបាទី រហូត ឈាន ដល់ការព្រមានឲ្យប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្តតាកែវធ្វើលិខិតលាឈប់ពីតំណែងទៅបើគ្មានសមត្ថភាពបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយ ពីសំណាក់ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ រួចមក នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរខេត្តដែលដឹកនាំកម្លាំងចម្រុះ ដោយលោក ឈួ សុធា អភិបាលរងខេត្តបានធ្វើដំណើរចុះផ្អាកអាជីវកម្មផលិតផល ស្ករត្នោតក្លែងក្លាយចំនួន៤៣កន្លែង នៅឃុំ ចំនួន៣ គឺឃុំលំពង់ ត្រពាំងសាប និងកុមារ រាជា ក្នុងស្រុកបាទី ខេត្តតាកែវ។

បើតាមអាជ្ញាធរខេត្តបានឲ្យដឹថា អាជ្ញាធរខេត្តបានបើកកិច្ចប្រជុំមួយពិភាក្សាសម្រេចបិទអាជីវកម្មផលិផតស្ករត្នោតក្លែងក្លាយ ទាំង៤៣កន្លែងខាងលើមួយរយៈសិន ដើម្បី ទុកពេលឲ្យក្រសួងសម្រេចថាគួរអនុញ្ញាត ច្បាប់ ឬអត់ ហើយក្នុងអំឡុងពេលផ្អាកនេះ​មិនអនុញ្ញាតឲ្យមានការផលិតស្ករត្នោតនេះទេ ប្រសិនបើប្រជាពលរដ្ឋនៅតែផលិតនឹងធ្វើការចាប់តែម្តងដោយយោងថា ទីតាំង ទាំងនោះបានផលិតស្ករត្នោតក្លែងក្លាយ គ្មានបទដ្ឋានត្រឹមត្រូវ និងប្រើប្រាស់សារ​ធាតុគីមី អាចធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ ។ ជាពិសេសនោះការផលិត ស្ករត្នោតក្លែងក្លាយវាធ្វើឲ្យប៉ះពាល់ដល់ ស្ករត្នោតរបស់ខ្មែរដែលល្បីលើឆាកអន្តរ ជាតិ ៕ ស្រ៊ុន សិដ្ឋ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print