ពលរដ្ឋចូលទៅធ្វើការផ្នែកកាប់អំពៅនៅប្រទេសថៃរយៈពេល៤ថ្ងៃ មានចំនួន៤០៦៩ នាក់តាមច្រកភ្នំដី ហៅច្រកគី ក្នុងស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរប្រុស ស្រីក្មេងចាស់ជាច្រើនរយនាក់នៅតាម បណ្ដា ស្រុកក្រុងខេត្តបាត់ដំបងបាននាំគ្នាចាកចេញពីភូមិកំណើតរបស់ខ្លួនចូលទៅប្រកបការងារនៅប្រទេសថៃតាមច្រកទ្វារព្រំដែនគីឡូម៉ែត្រ១៣(ហៅច្រកភ្នំដី)ឋិត ក្នុង ស្រុកសំពៅលូន ចាប់តាំងពីថ្ងៃ សៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំរកា ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី៥ខែឆ្នាំដដែលនេះសរុប៤០៦៩នាក់ ។ ក្នុង នោះស្រីចំនួន១២៣៦នាក់ ។

ចំណែក កុមារមានចំនួន៩៩៥នាក់ ។ នេះបើតាម សម្តីលោក អនុសេនីយ៍ កែវ ឌឿនមេប៉ុស្តិ៍ គីឡូលេខ១៣បានបញ្ជាក់ប្រាប់អ្នកយក ព័ត៌មាននៅរសៀលថ្ងៃពុធ៣រោច ខែ មិគសិរ ឆ្នាំរកា ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ តាមទូរស័ព្ទថ។

លោកកែវ ឌឿនប្រាប់ថា ពលរដ្ឋខ្មែរជាច្រើនរយពាន់នាក់កំពុងឈរឲ្យតម្រង់ជួរដើម្បីឧ្យកម្លាំងនគរបាល បំពេញបែបបទ ចូលទៅស៊ីឈ្នួលកាប់អំពៅសហគមន៍ថៃ ចំនួន៤ខេត្តមាន ខេត្តស្រះកែវ ខេត្តឈុន បុរី ខេត្តចន្ទ័បុរី នីងខេត្តសាក់សើងសៅ (ប្រទេសថៃ) ។ ក្នុងការបើកឲ្យចូលនេះផង​ដែរ មិនត្រូវបានបង់ប្រាក់ឧ្យកម្លាំងសមត្ថ កិច្ចនោះទេ ។

លោកថាពលរដ្ឋខ្មែរយើងដែលចូល ទៅបម្រើការនៅប្រទេសថៃនោះគីពួកគាត់បានទៅបំពេញបែបបទ នៅសមាគមកន្លែងការងារក្នុងស្រុកខ្លងហាតប្រទេសថៃរួច រាល់ខាងសមាគមឧ្យប្រជាពលរដ្ឋកាន់កាត វិលមកតាមច្រកភ្នំដីវិញរួចហើយឧ្យចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងទឹកដីខេត្តបន្ទាយមានជ័យឆ្លងកាត់ខេត្ត ស្រះកែវ ក្នុងប្រទេសថៃ ទើបខាងថៅកែថៃមកទទួល ដើម្បីយកទៅធ្វើការស្របច្បាប់ ។

ប៉ុន្តែពេល នេះប្រជាពលរដ្ឋខ្មែរយើងដែលចូលទៅធ្វើការនៅប្រទេសថៃ ពួកគាត់កំពុងតែបោះ ជំរំនៅតាមចំការអំពៅរបស់ថៅកែថៃដើម្បីរង់ចាំបំពេញបែបបទទៅវិញ ។

ប៉ុន្តែវគ្គទី១គាត់វិលត្រឡប់ពីស្រុកក្លងហាត(ប្រទេសថៃ)មកវិញតាមច្រកភ្នំដី ចាប់ពី៨០០ទៅ ១០០០នាក់នៅថ្ងៃទី៧ ខែធ្នូ២០១៧នេះ ដើម្បីចូលទៅថៃតាមច្រកទ្វារព្រំដែនអន្តរ ជាតិប៉ោយប៉ែតវិញ។ការធ្វើដំណើររបស់ប្រជាពលរដ្ឋយើងទៅ ស៊ីឈ្នួលកាប់អំពៅនៅប្រទេសថៃនោះមាន រយៈពេលពី៣ទៅ៤ខែអស់រដូវកាលកាប់ អំពៅទើបត្រឡប់មកស្រុកកំណើតវិញ ។

ម្យ៉ាងវីញទៀតពលរដ្ឋយើងដែលចូលទៅកាប់អំពៅនៅសហគមន៍ថៃមានចំនួន៤ ខេត្តឯណោះ ។ បញ្ហាសុខភាពរបស់បងប្អូនខាងថៅកែថៃគាត់ជាអ្នករាប់រងព្យាបាល មកលើពលរដ្ឋយើងផងដែរ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print