ព្រឹកនេះរដ្ឋសភាប្រជុំបោះឆ្នោតជ្រើសរើស អនុប្រធានទី១រដ្ឋសភា និងប្រធាន-អនុប្រធានគណៈកម្មការជំនាញ១០

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គម្តងទៀត ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានទី១ នៃរដ្ឋសភា និងជ្រើសរើសតំណែងប្រធាន-អនុប្រធានគណៈកម្មការជំនាញចំនួន១០ ដែលខ្វះចន្លោះ នៅព្រឹក ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោយតុលាការកំពូល រំលាយគណបក្សសង្រ្គោះជាតិ។
កិច្ចប្រជុំនៅព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរាស្រ្ត១១៦រូប មកពីគណបក្សនយោបាយចំនួន៤ផងដែរ។
តាមការប្រកាសរបស់រដ្ឋសភា កាលពីម្សិលមិញ បានឱ្យដឹងថា បេក្ខជនអនុប្រធានទី១ នៃរដ្ឋសភា ពេលនេះ មានតែម្នាក់ប៉ុណ្ណោះ នោះគឺ លោក យូ ហុកគ្រី អនុប្រធាននៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានចំនួន៤១អាសនៈនាពេលនេះ។
តាមការបង្ហើបរបស់មន្រ្តីរដ្ឋសភា បានឱ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលមាន៤១អាសនៈក្នុងរដ្ឋសភា ក៏នឹងទទួលបានតំណែងប្រធាន និងអនុប្រធាន នៃគណៈកម្មការជំនាញមួយចំនួនផងដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print