ជិះម៉ូតូបុកគោ ស្លាប់ឪពុកម្ដាយ កូនរបួសធ្ងន់ នៅខេត្តព្រះវិហារ

ចែករំលែក៖

ព្រះវិហារៈ ប្តីនិងប្រពន្ធបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម  ឯកូនស្រីម្នាក់រងរបួសធ្ងន់ ខណៈគ្រួសារនេះជិះម៉ូតូឌុបគ្នាត្រឡប់មកទិញម្ហូបនៅផ្សារទៅផ្ទះ ដល់ពាក់កណ្តាលផ្លូវ បើកម៉ូតូមិនប្រយ័ត្នក៏បុកគោរត់ឆ្លងកាត់ពីមុខ បណ្តាលឲ្យដួលបោកក្បាល​ស្លាប់នៅពេលបញ្ជូនដល់មន្ទីពេទ្យ ។

ឧប្បត្តិហេតុដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងជា២រសៀលថ្ងៃព្រហស្សតិ៍ ៤រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ69 ពីរង្វង់មូលផ្សារស្រអែមឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារចន្លោះបង្គោលគីឡូម៉ែត្រលេខ225-226 ស្ថិតក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេតព្រះវិហារ។

លោកអនុសេនីយ៍ឯក ហ៊ុយ សុផុន នាយប៉ុស្តិ៍នគរបាលឃុំស្រឯម បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញបុរស និងស្ត្រីរងគ្រោះ រួមនឹងកូនស្រីម្នាក់ផងនោះ បានជិះម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នាត្រឡប់​មកពីផ្សារទៅផ្ទះ។លុះមកដល់ចំណុចកើតហេតុ ក៏បុកគោដែលរត់កាត់ផ្លូវពីមុខពេញទំហឹង បណ្តាលឲ្យដួល​ប្តីប្រពន្ធ និងកូនបោកក្បាលនៅលើដងផ្លូវ រងរបួសធ្ងន់។ ក្រោយកើតហេតុ ត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកសម្តេច ជា ស៊ីម ស្រះក្តុលដឹកយកមកសង្គ្រោះភ្លាមៗ តែអកុសលដោយសាររបួសធ្ងន់ធ្ងរពេក ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ ក៏ស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ ដោយឡែកកូនរងរបួសធ្ងន់ ។

នាយនគរបាលប៉ុស្តិ៍ស្រអែមបានបន្តថា បុរសជាប្តីឈ្មោះ ក្រូច ទ្រូ អាយុ៤៩ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះប៉ែន ចន្ថា អាយុ៤៣ឆ្នាំ មុខរបរកសិករ កូនឈ្មោះ វង្ស  ធារ៉ា អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង៣ រស់នៅភូមិតេជោបុសស្បូវ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print