ភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី៧ ខែធ្នូនេះ តារាសម្តែង និងពិធីករ លោក អ៊ឹម ជីវ៉ា បានបានរៀបចំកម្មវិធីខួបកំណើតគម្រប់វ័យជាង៣០ឆ្នាំរបស់ខ្លួន នៅភោជនីយដ្ឋានវីហ្វេ្រនបឹងត្របែកក្រោមវត្តមានសិល្បករគ្រប់ជំនាន់។ក្នុងថ្ងៃខួបកំណើត លោក ទទួលបានការដូពិសេសមួយដែលមានតម្លៃជាង៦ពាន់ដុល្លារអាមេរិក ប៉ុន្តែលោកមិនបានបញ្ជាក់ពីប្រភពដែលផ្តល់ឲ្យ និងជាវត្ថុអ្វីនោះដែរ។
លោកអ៊ឹម ជីវ៉ា បញ្ជាក់ថា មុនពេលកម្មវីធីខួបកំណើតលោកបានរៀបចំកម្មវីធីចែកអំណោយដល់កុមារកំព្រា ជនចាស់ជរាគ្មានទីពឹង និងពិធីសូត្រមន្តលើករាសីផងដែរ។លោកថា ភ្ញៀវប្រមាណ២០តុគឺមកពេញស្ទើររកកន្លែងអង្គុយគ្មាន នេះបញ្ជាក់ពីការរាប់អានស្រលាញ់ចូលចិត្តលោកពិសំណាក់សិល្បករក្មេងចាស់ប្រុសស្រីទាំងអស់។
លោកបញ្ជាក់ដែរថា ចង់ធ្វើកម្មវិធីធំដុំជាងនេះប៉ុន្តែលោកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការអញ្ជើញ ហើយក៏ខ្លាចចិត្តសិល្បករដទៃដែរព្រោះលោករៀបចំកម្មវិធីញឹកញាប់ ហើយលោកយល់ថារដូវនេះសម្បូរកម្មវិធីជប់លៀងមង្គលការច្រើនដែរ។ តារាដែលមុជជ្រៅក្នុងសង្គមសិល្បៈរូបនេះលើកឡើងថានៅមានបំណងប្រាថ្នាជាច្រើនទៀតសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។
លោកថាទោះរៀបចំកម្មវិធីជួបជុំជប់លៀងខួបកំណើត ញឹកញាប់ប៉ុន្តែមិនមានភ្ញៀវខនខានមកចូលរួមទេគឺធ្វើឲ្យលោករំភើបខ្លាំង។ក្នុងថ្ងៃខួបកំណើតនេះលោកបួងសួងសុំសេចក្តីសុខចម្រើនសម្រាប់ក្រុមគ្រួសារមិត្តភ័ក្កិអ្នកសិល្បៈ និងអ្នកគាំទ្រលោក ឲ្យទទួលបានតែសេចក្តីសុខចម្រើន តទៅនេះជាបំណងប្រាថ្នាធំរបស់លោក។ លោករំពឹងដែរថា ការងារសិល្បៈសម្រាប់ឆ្នាំថ្មីនេះនឹងកាន់តែរីកចម្រើនជាងមុន៕ វឌ្ឍនា