កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ឃាត់ខ្លួនជនជាតិវៀតណាម២៣នាក់ គ្មានឯកសារត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហា​ផ្ទៃបានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី២៣នាក់ ក្នុងនោះស្រី៩នាក់ គ្មានឯកសារត្រឹមត្រូវ ។

ដោយនៅក្នុងប្រតិបត្តិនេះសមត្ថកិច្ចបានចុះឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះលេខ១៩ (យីហោ ផន លិន លក់សំបុត្ររថយន្តភ្នំពេញ-ហូជីម៉ិញ) ផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានត្រួតពិនិត្យលើជនជាតិវៀតណាម ២៣នាក់ ដែលពួកគេគ្មានលិខិតឆ្លងដែន និងច្បាប់អនុញ្ញាតិការងារត្រឹមត្រូវ ដូច្នេះពួកគេត្រូវបានឃាត់ខ្លួនភ្លាមៗ បញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបញ្ជាក់អោយដឹងថា ចំពោះ ជនបរទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញនៅពេលខាងមុខ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print