ម៉ូតូ២គ្រឿងបុគ្នាស្លាប់ម្នាក់របួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្ត ​កំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ៣នាក់បានរងរបួសធ្ងន់និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងដោយម៉ូតូចំនួន២បានបើកបុកគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង ជិត៥ល្ងាច ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវ ក្រាលកៅស៊ូលេខ១៤៤ ចំណុច សាលារៀនបឋមសិក្សាព្រះទ្វា ស្ថិតក្នុងភូមិត្រពាំងធំ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
​សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ១.ឈ្មោះ ម៉ៅ ប៊ន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិស្អងឃុំប្រស្និប ស្រុករលាប្អៀ រ ជាអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ ។២. ឈ្មោះ យិន គន្ធា ភេទប្រុសអយុ១៦ឆ្នាំ រស់នៅភូមិក្រាំងលាវឃុំក្រាំងលាវស្រុករលាប្អៀរ របួសធ្ងន់ ។ ៣. ឈ្មោះ ជា ចាន់ ថុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ របួសស្រាល ។
4- ឈ្មោះ ហែម យ៉ុន ភេទស្រី អាយុ ៤៧ឆ្នាំរស់នៅភូមិស្អងឃំុប្រស្និបស្រុករលាប្អៀរ របួសធ្ងន់។
​សមត្ថិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១C-៩០៧៦ជិះគ្នា២នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ក៍បានរេចង្កូតទៅបុកម៉ូតូម៉ាកហុងដាវ៉េវ អត់ស្លាកលេខ ឌុបគ្នាពីរនាក់ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បុកគ្នាពេញមួយទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូ វ៉េវស្លាប់ម្នាក់ភ្លាមៗ និង រងរបួសធ្ងន់ស្រាល៣នាក់ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះរងរបួសត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ចំណែក មធ្យោបាយបង្ករ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print