ខេត្តព្រះវិហារ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូឌុបប្រពន្ធ និងកូនត្រឡប់ពីផ្សារ បើកបរក្នុងល្បឿនលឿន បានវ៉ាក់អើបុកសត្វគោគោ១ក្បាលដើរឆ្លងផ្លូវ បណ្តាលឱ្យដួលបោកលើថ្នល់ពេញទំហឹង របួសធ្ងន់ទាំង៣នាក់ ហើយបុសប្តី និងប្រពន្ធបានដាច់ខ្យល់ស្លាប់ខណៈកំពុងសង្រ្គោះជីវិតនៅក្នុងមន្ទីរពេទ្យ ចំណែកកូនរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើឡើកើឡើងកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ69 ពីរង្វល់មូលផ្សារស្រអែមឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារចន្លោះបង្គោលគីឡូម៉ែត្រលេខ225-226 ស្ថិតក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេតព្រះវិហារ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុុ គេឃើញបុរស និងស្ត្រី រួមនឹងកូនម្នាក់ផងនោះ បានជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នាត្រឡប់មកពីផ្សារ មកដល់ចំណុចកើតហេតុ ក៏បុកគោពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធ និងកូនបោកក្បាលនៅលើដងផ្លូវ រងរបួសធ្ងន់។ ក្រោយកើតហេតុ ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកសម្តេច ជា ស៊ីម ស្រះក្តុលដឹកយកមកសង្គ្រោះភ្លាមៗ តែអកុសលដោយសាររបួសធ្ងន់ធ្ងរពេក ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ ក៏ស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ ដោយឡែកកូនរងរបួសធ្ងន់។
ប្រភពបានឱ្យដឹងថា បុរសជាប្តីឈ្មោះមោះ ក្រូច ទ្រូ អាយុ៤៩ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះប៉ែន ចន្ថា អាយុ៤៣ឆ្នាំ មុខរបរកសិករ កូនឈ្មោះ វង្ស ធារ៉ា អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង៣ រស់នៅភូមិតេជោបុសស្បូវ ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
ដោយ៖ សហការី