កងរាជអាវុធហត្ថក្រុងតាខ្មៅបង្ក្រាបល្បែងកត់​ឆ្នោត​កន្ទុយលេខខុសច្បាប់​​ហើយ នៅ​ផ្សារ​កាច់​ជ្រុង​

ចែករំលែក៖

ខេត្តកណ្ដាល​ ៖ ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ក្រុង​តាខ្មៅ​ថ្លែង​ថា​ នៅ​រសៀល​ថ្ងៃ​សុក្រ​ ៥រោច​ ខែ​មិគ​សិរ​ ឆ្នាំ​រកា​ នព្វ​ស័ក​ ព.ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ កម្លាំង​កងរាជ​អាវុធ​ហត្ថ​ក្រុង​តាខ្មៅ​ បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ អៀម​ វណ្ណ​ ភេទ​ស្រី​ អាយុ​៣៦ឆ្នាំ​ ។​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​ គឺ​មាន​ការ​ឯកភាព​ពី​លោក​ ហេង​ ផេង​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ។​

វត្ថុតាង​បទល្មើស​មួយ​ចំនួន​ ត្រូវ​បាន​សមត្ថកិច្ច​រកឃើញ​ ដើម្បី​រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​ចាត់ការតាម​ច្បាប់​ ។

​មជ្ឈដ្ឋាន​មួយ​ចំនួន​កំពុងតែឆ្ងល់ថា ទីតាំង​កត់​ឆ្នោត​វៀត​ណាម​ខុស​ច្បាប់​ មាន​ពីរ​ទីតាំង​ក្បែរ​គ្នា​ នៅ​ផ្សារ​កាច់​ជ្រុង​ តែ​បែរ​ជា​សមត្ថកិច្ច​បង្ក្រាប​តែ​មួយ​ទីតាំង​ រីឯ​ទីតាំង​មួយ​ទៀត​មិនបង្ក្រាប ?

ប្រជាពលរដ្ឋរំពឹងដោយ​ជឿជាក់​ថា​ សមត្ថកិច្ច​នឹង​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព​ ដើម្បី​លុប​បំបាត់​ល្បែង​ស៊ីសង​ខុសច្បាប់​ ទាំងអស់​ក្នុង​មូលដ្ឋាន​ក្រុង​តាខ្មៅ​ ៕  (ដោយ:ឆ ដា)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print