ពលរដ្ឋប៉ាឡេស្ទីនធ្វើបាតុកម្មប៉ះទង្គិចជាមួយទាហានអុីស្រាអែល

ចែករំលែក៖

ពលរដ្ឋប៉ាឡេស្ទីនជាច្រើនដង្ហែក្បួន បាតុកម្មបានប៉ះទង្គិចជាមួយទាហានអុីស្រាអែល។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមឧទ្ទាម នៅប៉ាឡេស្ទីនបានបាញ់មីស៊ីលឆ្ពោះទៅកាន់ទឹកដីអុីស្រាអែលទៀតផង។ ស្ថាន ការណ៍នៅតំបន់ភាគខាងកើតហ្ស៊េរុយ សាឡឹម និងភាគខាងលិចជ្រោយកាហ្សា ធ្លាក់ក្នុងសភាពការណ៍តាងតឹងយ៉ាងខ្លាំងនាពេលនេះ។

កាលពីថ្ងៃទី៧ ខែធ្នូ គឺក្រោយ១ថ្ងៃ ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹម ជារដ្ឋធានីរបស់អុីស្រាអែល ការប៉ះទង្គិចគ្នាបានកើតឡើងរវាងកម្លាំងទាហានអុីស្រាអែល នឹងក្រុមបាតុករប៉ាឡេស្ទីននៅទីក្រុង Ramallah និងតំបន់ជាច្រើនទៀតនៅភាគខាងលិចជ្រោយកាហ្សា។

នៅក្នុងការប៉ះទង្គិចគ្នានោះ យ៉ាងហោច ណាស់ក៏មានមនុស្ស៣១នាក់រងរបួស ដោយសារតែកម្លាំងទាហានអុីស្រាអែលប្រើប្រាស់គ្រាប់កាំភ្លើងកៅស៊ូបាញ់ ប្រហារ។

ជាមួយគ្នានេះដែរ កាលពីយប់ថ្ងៃទី៧ ខែធ្នូ កាំជ្រួចមីស៊ីល២គ្រាប់ បានបាញ់ ចេញពីជ្រោយកាហ្សាឆ្ពោះទៅកាន់ទឹកដី អុីស្រាអែល ប៉ុន្តែមិនចំគោលដៅក៏ធ្លាក់នៅជិតឆ្នេរសមុទ្រក្នុងប្រទេសប៉ាឡេស្ទីន។

សភាពការណ៍តានតឹងកាន់តែកើន ឡើងក្រោយពេលអុីស្រាអែលប្រកាសពី គម្រោងសាងសង់លំនៅឋានថ្មី៦.០០០ ខ្នងទៀត នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម ក្រោយការទទួសស្គាល់ពីអាមេរិក។

ទីភ្នាក់ងារចិនស៊ិនហួ បានចេញផ្សាយព័ត៌មានកាលពីថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ ២០១៧ឲ្យដឹងថា អុីស្រាអែល បាន ប្រកាសអំពីគម្រោងសាងសង់ផ្ទះថ្មីរាប់ ពាន់ខ្នង នៅក្រុងហ្ស៊េរុយសាឡឹម រាប់ បញ្ចូលទាំងអាផាតមែនប្រមាណ៦.០០០ខ្នងទៀត នៅភាគខាងកើតក្រុង បន្ទាប់ពីការប្រកាសកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីការទទួលស្គាល់ក្រុងហ្ស៊េរុយ សាឡឹម គឺជារដ្ឋធានីរបស់អុីស្រាអែល។

របាយការណ៍ព័ត៌មានដែលត្រូវបាន ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានក្នុងស្រុករបស់អុីស្រាអែល Hadashot News បាននិយាយទៀតថា ផែនការនេះ ត្រូវបានរុញច្រានដោយលោករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារលំនៅឋាន និងសំណង់ Yoav Galant ដែលរួមមានទាំងលំនៅឋានថ្មី ចំនួន១៤.០០០ខ្នងផង នៅក្នុងសង្កាត់ ចំនួន៤ផ្សេងគ្នា នៅក្នុងប្រទេសអុីស្រា អែល។

សូមបញ្ជាក់ថា លោក ត្រាំ បានប្រកាស កាលពីថ្ងៃពុធ អំពីការទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡឹម ថាជារដ្ឋធានីរបស់ ប្រទេសអុីស្រាអែល និងគោលបំណង របស់លោក ក្នុងការផ្លាស់ប្តូរស្ថានទូតអាមេរិកពីក្រុងទែលអាវីវទៅកាន់ទីនោះផងដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print