ចាប់ខ្លួន​មុខសញ្ញា​រក្សា​ទុក​គ្រឿងញៀន​បាន​២​នាក់​បន្ថែម​ទៀត​នៅ​ស្រុក​ស្អាង

ចែករំលែក៖

​ខេត្តកណ្តាល៖ មុខសញ្ញា​រក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ចេញ​ល្បាត​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោង​២០​ និង​៤៣​នាទី​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២១​បេ​ ស្ថិត​ក្នុងភូមិ​កោះគ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក​១​កញ្ចប់​ និង​ ម៉ូតូ​មួយ​គ្រឿង​ហុងដា​គុប​មូល​មួយ​គ្រឿង​ បញ្ជូន​ទៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

kadsl (1)

​មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ ទី​១-​ឈ្មោះ​ លី​ ដា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទី​២-​ឈ្មោះ​ ថា​ វ​ណ្ណី​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​អ្នកនេសាទ​ត្រី​ ។​ ជនសង្ស័យ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កោះគ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ។​

​ប្រធាន​ក្រុម​អន្តរាគមន៍​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​លោក​អនុ​សេនីយ៍​ ភក្តី​ វិទូ​ បាន​ឲ្យ​ដឹង​ថា​ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ ក៏​ដូច​ជា​ការ​ណែនាំ​របស់​លោក​វរសេនីយ៍ទោ​ សេង​ សុ​ជាតិ​ អធិការ​នគរបាល​ស្រុក​ កម្លាំង​នគរបាល​អន្តរាគមន៍​បាន​ចេញ​ល្បាត​ជា​រៀងរាល់ថ្ងៃ​ និង​ពេល​យប់​ នៅ​តាម​តំបន់​ងាយ​រង​គ្រោះ​ ដើម្បី​ការពារ​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ។​

​លោក​អនុ​សេនីយ៍​ ភក្តី​ វិទូ​ បាន​បន្ត​ថា​ នៅ​យប់​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​អន្តរាគមន៍​ចំនួន​៧​រូប​ ចេញ​ល្បាត​តាម​គោលដៅ​ងាយ​រង​គ្រោះ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១​បេ​ ។​ពេល​កំពុង​ចេញ​ល្បាត​និង​ត្រួតពិនិត្យ​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ជិះ​ម៉ូតូឌុប​គ្នា​បោះពួយ​យ៉ាង​លឿន​ ។​ ភ្លាមៗ​នោះ​កម្លាំង​ល្បាត​បាន​ជិះ​ម៉ូតូ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ សុំ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​នៅ​ក្នុង​កាបូប​ដាក់​លុយ​ របស់​ជនសង្ស័យ​ឈ្មោះ​ លី​ ដា​រិ​ទ្ធ​ ទើប​កម្លាំង​ល្បាត​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​វៃ​ខ្នោះ​ បញ្ជូន​ទៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

​ប្រធាន​ក្រុម​អន្តរាគមន៍​បាន​បញ្ជាក់​ថា​ ថ្នាំ​ញៀន​០១​កញ្ចប់​ខាងលើ​នេះ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ទិញ​ពី​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ម្នាក់​នៅ​ម្តុំ​វាល​ខ្សាច់​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ក្នុង​តម្លៃ​មួយ​កញ្ចប់​១​ម៉ឺន​រៀល​ គោលបំណង​យក​ទៅ​ប្រើប្រាស់​ខណៈ​ជិះ​មិន​ទាន់​ជិះ​ម៉ូតូ​ដល់​គោលដៅ​ផង​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ឃាត់ខ្លួន​តែ​ម្តង​ ។​

​លោក​អនុ​សេនីយ៍​ ភក្តី​ វិទូ​ បាន​បញ្ជាក់​ទៀត​ថា​ ជនសង្ស័យ​ឈ្មោះ​ ថា​ វ​ណ្ណី​ កន្លង​មក​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ខ្លួន​យក​ទៅ​ដាក់​នៅ​មណ្ឌល​បន្សាប​សារធាតុ​ញៀន​ “​ឱកាស​ខ្ញុំ​”​ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​ទុក​នៅ​ទីនោះ​រយៈពេល​៤​ខែ​ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​ប្រើប្រាស់​ថ្នាំ​ញៀន​ឧស្សា​ហ៏​បង្ក​ការ​អុកឡុក​នៅ​ក្នុង​គ្រួសារ​ ៕​

kadsl (3)kadsl (2)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print