ពលរដ្ឋ​រុ​ស្ស៊ី​គាំទ្រ​ប្រធានាធិបតី​ពូ​ទី​ន​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក

ចែករំលែក៖

​ចំនួន​ពលរដ្ឋ​រុ​ស្ស៊ី​គាំទ្រ​ប្រធានាធិបតី​ពូ​ទី​ន​កើនឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ ចាប់តាំងពី​លោក​បាន​ចេញ​បញ្ជា​ឱ្យ​វាយ​ប្រ​ហរ​ក្រុម​អ៊ិ​ន​ស្លា​ម​បង្កើត​រដ្ឋ​នៅ​ក្នុង​ ប្រទេស​ស៊ី​រី​ ។​ ពលរដ្ឋ​រុ​ស្ស៊ី​ស្រឡាញ់​ ពេញចិត្ដ​លោកពូ​ទី​ន​កើ​ឡើង​រហូត​ដល់​ ជិត​៩០​ភាគរយ​។​

index

​តាម​លទ្ធផល​ស្ទង់​មតិ​របស់​ម​ជ្ឈ​ មណ្ឌល​ស្ទង់​មតិ​រុ​ស្ស៊ី​ VTsIOM​ បង្ហាញ​ ឱ្យ​ឃើញ​ថា​ចំនួន​ពលរដ្ឋ​រុ​ស្ស៊ី​គាំទ្រ​ការ​ ដឹកនាំ​របស់​លោកពូ​ទី​ន​កើ​ឡើង​រហូត​ ដល់​ទៅ​៨៩,៩​ភាគរយ​ជា​ចំនួន​ខ្ពស់​បំផុត​ មិន​ធ្លាប់​មាន​ពី​មុន​មក​។​

​បើ​ប្រៀបធៀប​នឹង​ការ​ស្ទង់​មតិការ​ គាំទ្រ​មាន​ចំនួន​តិច​ជាង​នេះ​ប៉ុន្ដែ​ក្រោយ​ការ​បញ្ចេញ​កម្លាំង​ទាហាន​ទៅ​វាយប្រហារ​ ក្រុម​ភេរវកម្ម​អ៊ិ​ច​ស្លា​ម​បង្កើត​រដ្ឋ​លោក​ ពូ​ទី​ន​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​រុ​ស្ស៊ី​ ។​

​ទីក្រុង​មូ​ស្គូ​បាន​ប្រកាស​ថា​ យុទ្ធនាការ​ វាយប្រហារ​ខាងលើ​គឺ​សំដៅ​ទៅ​លើ​ក្រុម​អ៊ិ​ក​ស្លា​ម​បង្កើត​រដ្ឋ​តែ​ប៉ុណ្ណោះ​ ។​ ប៉ុន្ដែ​ លោក​ខាងលិច​បាន​និយាយ​ថា​គោលដៅ​វាយប្រហារ​ខាងលើ​គឺ​សំដៅ​ទៅ​លើ​ក្រុមប្រឆាំង​នៅ​ក្នុង​ប្រទេស​ស៊ី​រី​និង​ពង្រឹង​ អំណាច​របស់​ប្រធានាធិបតី​ស៊ី​រី​លោក​ អាល់​ អាសា​ដ​ ដែល​ជា​សម្ពន្ធមិត្ដ​របស់​ រុ​ស្ស៊ី​ជា​ច្រើន​ជំនាន់​មក​ហើយ​ ។​

​តាម​ការ​ប្រកាស​របស់​ VTsIOM​ បានឱ្យ​ដឹង​ថា​ ក្រោយ​ពេល​ដែល​យុទ្ធនា​ ការ​វាយប្រហារ​ទទួល​បាន​ជោគជ័យ​នោះ​ចំនួន​ពលរដ្ឋ​រុ​ស្ស៊ី​គាំទ្រ​លោកពូ​ទី​ន​កើន​ ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក​។​

​នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ លោកពូ​ទី​ន​ បាន​ថ្លែង​សុន្ទរកថា​មានឈ្មោះ​ថា​ “​សង្គ្រាម​ និង​សន្ដិភាព​ឱ​នៅ​ក្នុង​វេទិការ​មួយ​នាទី​ ក្រុង​ sochi​ ប្រទេស​រុ​ស្ស៊ី​។​ កាលពី​ថ្ងៃ​ ទី​២០​ខែតុលា​កន្លង​មក​លោកពូ​ទី​ន​បាន​ ទទួល​ស្វាគមន៍​ប្រធានាធិបតី​ អាល់​ អាសា​ដ​ ដែល​បាន​បំពេញ​ទស្សនកិច្ច​ ទៅ​កាន់​រុ​ស្ស៊ី​ដោយ​គ្មាន​ការ​ព្រាង​ទុក​ ជា​មុន​ធ្វើ​ឱ្យ​ក្រុម​ចារកម្ម​លោក​ខាងលិច​មិន​បានដឹង​ពី​ដំណើរ​ទស្សនកិច្ច​នោះ​ ឡើយ​។​

​អ្វី​ដែល​លោកពូ​ទី​ន​ ព្រួយបារម្ភ​នា​ ពេល​នេះ​គឺ​ពលរដ្ឋ​រុ​ស្ស៊ី​បាន​ទៅ​កាន់​ អា​មេ​រិ​ក​ អឺរ៉ុប​កើនឡើង​ខ្ពស់​ ។​ ពេល​ថ្មីៗ​ នេះ​លោកពូ​ទី​ន​បាន​ចាត់​ទុក​អង្គការ​បរ​ ទេស​កំពុង​តែ​ធ្វើ​សកម្មភាព​ដូច​ជា​ម៉ាស៊ីន​ បូម​ធូលី​បូម​អ្នកមាន​ប្រាក់​រុ​ស្ស៊ី​ទៅ​ក្រៅ​ ប្រទេស​ឱ្យ​អស់​។​ តាម​តួលេខ​របស់រ​ដ្ឋា​ ភិ​បាល​រុស​ស្សី​បានឱ្យ​ដឹង​ថា​ពលរដ្ឋ​រុ​ស្ស៊ី​ ទៅ​ក្រៅប្រទេស​កើនឡើង​ខ្ពស់​បំផុត​ក្នុង​ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​ ក្រៅ​ ពី​ពលរដ្ឋ​រុ​ស្ស៊ី​១​ភាគ​៤​លាន​នាក់​ផ្ដល់​ទិ​ដ្ឋា​ ការ​ទៅ​កាន់​អា​មេ​រិ​ក​កាលពី​ឆ្នាំ​កន្លង​មក​នៅ​មាន​ពលរដ្ឋ​៧៥​។​៣០០​នាក់​ទៀត​បាន​ទៅ​រស់នៅ​ក្នុង​តំបន់​អឺរ៉ុប​គឺ​កើនឡើង​ ២៥​ភាគរយ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១០​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា​ ពលរដ្ឋ​រុ​ស្ស៊ី​ដាក់​លិខិត​ សុំ​រស់នៅ​អា​មេ​រិ​កកើត​ឡើង​ខ្ពស់​គឺ​មាន​ចំនួន​ដល់​ទៅ​២៦៥.០៨៦​នាក់​នៅ​ក្នុង​ឆ្នាំ​ នេះ​ ៕​

...

ដោយ៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print