បុរស​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​បាត់​មួយ​យប់​ ព្រឹក​ឡើង​ទើប​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​ត្រូវ​បាន​បាត់​ខ្លួន​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ស្រែ​អំពិល​ សង្កាត់​ស្នោ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ លុះដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ឆ្នាំ​ដដែល​ទើប​ប្រទះ​ឃើញ​សព​នៅ​មាត់បឹង​បង្ក​អោយ​ មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ ។​

image3

​ស្ត្រី​ឈ្មោះ​ ចាន់​ អេ​ង​ អាយុ​៥០​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​ មានមុខរ​បរដក​ព្រលិត​លក់​ ត្រូវជា​ម្តាយ​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ កូន​របស់​គាត់​ឈ្មោះ​ សំណាង​ ហៅ​ប៉ូ​ឡូ​ អាយុ​១៨​ឆ្នាំ​ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ (​មិន​គ្រប់ទឹក​)​ ។​

​លោក​ ខុន​ វ៉ា​ន់​នី​ អាយុ​៥២​ឆ្នាំ​ ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គាត់​បានឃើញ​ជន​រង​គ្រោះ​កាន់​ស្រាថ្នាំ​១​ដប​ បាយ​១​កញ្ចប់​ សម្លរ​១​ថង់​ មក​អង្គុយ​ស៊ីផឹក​ម្នាក់ឯង​ ខណៈ​ផឹក​បាន​បន្តិច​ក៏​ងើប​ដើរ​សំដៅ​ទៅ​មាត់ទឹក​ ក៏​ស្រែកសួរ​ថា​ ឯង​ទៅ​ណា​ ជន​រង​គ្រោះ​ក៏​ឆ្លើយ​ថា​ទៅ​នោម​ តែ​ដោយ​បាត់​យូរ​ពេក​គាត់​ក៏​ស្រែកហៅ​ តែ​មិន​ឮ​តប​ក៏​ដើរទៅ​រក​មើល​ស្រាប់តែ​ប្រទះ​ឃើញ​ខោអាវ​ និង​ស្បែកជើង​ជន​រង​គ្រោះ​នៅ​មាត់ទឹក​ ពេល​នោះ​គាត់​ភ័យ​ណាស់​ក៏​រត់​មក​យក​ម៉ូតូ​ជិះ​ទៅ​ប្រាប់​អ្នក​ភូមិ​ឱ្យ​ដឹង​ និង​មក​ជួយ​រាវរក​ជន​រង​គ្រោះ​ទាំងអស់​គ្នា​ តែ​រហូត​មក​ដល់​ពេល​នេះ​ម៉ោង​ជិត​៨​ទៅ​ហើយ​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ​។​

​លុះ​មក​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​រាវ​ម្តងទៀត​ទើប​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​ និង​រាយការណ៍​ទៅ​សមត្ត​កិច្ច​ចុះ​ពិនិត្យ​ជាក់​ស្តែក​ថា​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​ ទើប​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

image2image1image4

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print