ខេត្ដព្រះសីហនុ៖ ជនជាតិចិនម្នាក់ បានបាក់.កស្លាប់នៅក្នុងរថយន្ដតាក់ស៊ី និងអ្នកបើកបររថយន្ដតាក់ស៊ីរងរបួស ធ្ងន់ដោយសាររថយន្ដដឹកសំរាមរបស់ ក្រុមហ៊ុន ស៊ិនទ្រី បើកបុកប៉ើងធ្លាក់ពីលើផ្លូវ ។
ករណីរថយន្ដដឹកសំរាមរបស់ក្រុម ហ៊ុន ស៊ិនទ្រី បើកបុករថយន្ដតាក់ស៊ី សម្លាប់ជនជាតិចិនម្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០១៥ នៅលើផ្លូវ ជាតិលេខ៤ មុខច្រកផ្លូវចូលទៅកន្លែង ចាក់សំរាម ស្ថិតនៅភូមិអូតាសេក ឃុំ អូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះ សីហនុ ។
នគរបាលស្រុកព្រៃនប់បានឱ្យដឹងថា អ្នកបើកបររថយន្ដដឹកសំរាមរបស់ក្រុម ហ៊ុន ស៊ិនទ្រី ក្រោយពីបង្កគ្រោះថ្នាក់បាន រត់គេចខ្លួនពីកន្លែងកើតហេតុ តែគេ បានដឹងថាអ្នកបើកបររថយន្ដដែលរត់ គេចខ្លួននេះមានឈ្មោះ ស៊ុន ចាន់ឌី ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅក្នុងខេត្ដព្រះសីហនុ។ រថយន្ដ ក្រុមហ៊ុន ស៊ិនទ្រី ដែលបុករថយន្ដតាក់ ស៊ីខាងលើនេះម៉ាក DAEWOO ពណ៌ស លាយខៀវ គ្មានស្លាកលេខ ជាកម្មសិទ្ធិ របស់ក្រុមហ៊ុនស៊ិនទ្រី ។
នគរបាលបានឱ្យដឹងទៀតថា ជនរង គ្រោះដែលស្លាប់នៅក្នុងឧបទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ WANG JIANHUI ភេទប្រុស អាយុ២៦ឆ្នាំ ជា ជានជាតិចិន កាន់លិខិតឆ្លងដែនលេខ E44944143 ។ ចំណែកអ្នកបើកបរថ យន្ដដឹកជនជាតិចិនឈ្មោះ តូច ផល្លា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់តាក់ ស៊ី មានទីលំនៅក្នុងរាជធានីភ្នំពេញ រង របួសបាក់ជើងស្ដាំ និងបង្កឱ្យរថយន្ដម៉ាក តូយ៉ូតាកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ2N-6927 ខូចយ៉ាងដំណំ ។
សាក្សីបានប្រាប់នគរបាលថា មុន ពេលកើតហេតុគេបានឃើញរថយន្ដ របស់ក្រុមហ៊ុនដឹកសំរាម ស៊ិនទ្រី បើក ចេញពីខេត្ដព្រះសីហនុតាមបណ្ដោយផ្លូវ ជាតិលេខ៤ឆ្ពោះទៅកន្លែងចាក់សំរាម ក្នុងល្បឿនយ៉ាងលឿន។ ពេលមកដល់ ចំណុចកើតហេតុបានបត់ឆ្វេងទៅបុករថយន្ដតាក់ស៊ីក្នុងទិសដៅពីភ្នំពេញទៅខេត្ដ ព្រះសីហនុពេញទំហឹងបណ្ដាលឱ្យជន ជាតិចិនដែលជិះនៅក្នុងរថយន្ដតាក់ស៊ី បាក់.កស្លាប់មួយរំ*ពេច។ ចំណែកអ្នក បើករថយន្ដតាក់ស៊ីឈ្មោះ តូច ផល្លា បាក់ជើងនិងរងរបួសក្បាលផងត្រូវគេ បញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ។ បន្ទាប់ពីមានគ្រោះថ្នាក់នេះកើតឡើង សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើត ហេតុដើម្បីវាស់វែងនិងយករថយន្ដទាំង ពីរគ្រឿងមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការ ដ្ឋាននគរបាលខេត្ដព្រះសីហនុដើម្បីចាត់ ការតាមផ្លូវច្បាប់ ។
បើតាមមន្ដ្រីនគរបាលជំនាញចរា ចរណ៍ឱ្យដឹងថា ករណីរថយន្ដដឹកសំរាម របស់ក្រុមហ៊ុន ស៊ិនទ្រី បុករថយន្ដតាក់ ស៊ីបង្កឱ្យជនជាតិចិនម្នាក់ស្លាប់និងអ្នក បើកបររងរបួសធ្ងន់នេះមិនត្រឹមតែបង្ក បើកទៅបុករថយន្ដជនរងគ្រោះទាំង កំរោលប៉ុណ្ណោះទេ គឺអ្នកបើកបរក្រោយ ពីកើតហេតុបានរត់គេចខ្លួនដោយមិន ទទួលខុសត្រូវជួយដឹកបញ្ជូនជនរងគ្រោះទៅព្យាបាល។ មួយវិញទៀតរថយន្ដដឹក សំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី បានធ្វើ ចរាចរណ៍ដោយពុំមានលក្ខណៈនិងការ ត្រួតពិនិត្យបច្ចេកទេស(ឈៀក)បាន ត្រឹមត្រូវ ហើយអ្វីដែលខុសច្បាប់ធ្ងន់ ទៀតនោះរថយន្ដមិនមានស្លាកលេខ ទៀតផង ៕
ដោយ៖ ឆ្លាមសមុទ្រ