សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ លោក អ៊ឹម សិទ្ធី

ចែករំលែក៖

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ លោក អ៊ឹម សិទ្ធី ដែលបានទទួលមរណៈភាព កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងអាយុ៧០ឆ្នាំ ដោយរោគាពាធ។

លោក  អ៊ឹម សិទ្ធី គឺជាអតីតតំណាងរាស្ដ្រមណ្ឌលកំពង់ចាមរបស់ គណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។ ការទទួលមរណភាពរបស់ លោក អ៊ឹម សិទ្ធី គឺជាការបាត់ធនធានមនុស្សដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។

សូមវិញ្ញាណក្ខ័ន្ធ លោក អ៊ឹម សិទ្ធី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print